Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពុងចុះវាយតម្លៃការខូចខាតនិងផលប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋដោយ​សារជំនន់ទឹកភ្លៀង​

បានផុស

នៅ

​​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យសាលាខេត្ត​ព្រះសីហនុ​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៥​ ខែ​សីហា​នេះ​ថា អាជ្ញាធរ​ក្រុង​កំពុង​ចុះ​វាយតម្លៃ​ការខូចខាត​និង​ផលប៉ះពាល់​ទ្រព្យសម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​ដោយសារ​ជំនន់​ទឹកភ្លៀង​កាលពី​យប់មិញ ហើយនឹង​ដឹង​លទ្ធផល​នាពេល​ឆាប់ៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ ការចុះ​វាយតម្លៃ​ផលប៉ះពាល់​នេះ​បន្ទាប់ពី​កាលពី​នៅ​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១​នេះ នៅក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ចន្លោះ​ម៉ោង​០៥:០០​នាទី​ល្ងាច​ដល់​ម៉ោង​០៨:០០​នាទី​យប់​មាន​ភ្លៀង​ធ្លាក់​ខ្លាំងដោយ​កម្រិត​ទឹកភ្លៀង​កើនឡើង​ពី​ចន្លោះ​១២០​ម​ម ទៅដល់​២៧៩​ម​ម សរុប​បរិមាណ​ទឹកភ្លៀង ២៨៥៨,១​ម​ម បណ្តាលឱ្យ​ទឹក​ជន់​លិច​នៅ​តំបន់​ទំនាប​មួយចំនួន​។​

លោក​បាន​បន្តថា​ ប៉ុន្តែ​មកដល់​ម៉ោង​១០:០០​នាទី​យប់ ទឹកភ្លៀង​បាន​ស្រក​វិញ​នៅតាម​អូរ​ប្រឡាយ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ​។​

លោក ឃាង ភារ​ម្យ ​បាន​បន្តថា បើ​យោងតាម​ការព្យាករណ៍​ នឹងមាន​ករណី​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ ដូច្នេះ​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័​ត្ន​ឱ្យបាន​ខ្ពស់បំផុត ដោយ​ស្វែងរក​ទីតាំង​ដែលមាន​សុវត្ថិភាព និង​កុំ​ចាក​ចេញពីផ្ទះ​បើ​គ្មាន​ភាពចាំបាច់ ជាពិសេស​កុំ​ធ្វើដំណើរ​តាម​ដងផ្លូវ​ជម្រាលភ្នំ និង​ទីកន្លែង​ដែលមាន​ទឹក​ហូរ​កាត់​ខ្លាំង​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី២៤ ខែសីហា​នេះ​បាន​ឲ្យ​ដឹងថា​ ស្ថានភាព​ធាតុអាកាស ក្នុង​សប្ដាហ៍​ខាងមុខនេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិ ពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុងកម្រិត​ខ្លាំង​ ហើយទន្ទឹម​នោះ​ក៏នឹង​អាច​កើត​មាននៅ​ជ្រលង​សម្រាប​ទាប ITCZសារជាថ្មី​ផងដែរ ។​

បើតាម​ក្រសួង​ធនធានទឹក​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លាយឡំ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ដែល​ទាមទារ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​គ្រោះថ្នាក់​នៃ​បាត​ភូត​ធម្មជាតិ​ទាំងនេះ​ចាប់ពី​ថ្ងៃទី២៥ រហូតដល់​ថ្ងៃទី៣១ ខែសីហា ​ឆ្នាំ​២០២១​។​

បើតាម​ព្យាករណ៍​នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពីមធ្យម​ទៅ​ច្រើន​ហើយ នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន និងរលក​សមុទ្រ​មាន​កម្ពស់​មធ្យម ៕

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម