Connect with us

ព័ត៌មានជាតិ

រយៈពេល​១​ឆ្នាំ​នៅ​ខេត្តកំពង់ចាម foodpanda បាន​ជួយ​សម្រួល​អ្វីខ្លះ​ដល់​ម្ចាស់​អាជីវកម្ម និង​អតិថិជន​របស់ខ្លួន​?

បានផុស

នៅ

​ក្នុង​រយៈពេល​មួយឆ្នាំ​នៃ​ការបម្រើ​សេវាកម្ម​នៅ​ខេត្តកំពង់ចាម​កន្លងទៅ​នេះ foodpanda បាន​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​ក៏ដូចជា​អតិថិជន​ជាច្រើន​ ក្នុងការ​ដឹកជញ្ជូន​ម្ហូបអាហារ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ជម្រើស​ម្ហូបអាហារ​ជាច្រើន​មុខ និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ foodpanda បាន​ចាប់​ដៃគូ​ជាមួយ​ភោជនីយដ្ឋាន និង​កន្លែង​លក់​ម្ហូបអាហារ​ជាង​២០០​កន្លែង​រួចមកហើយ​នៅក្នុង​ខេត្តកំពង់ចាម​។ វត្តមាន​របស់ foodpanda បាន​ជួយ​សម្រួល​ដល់​ការ​លក់​របស់​ម្ចាស់​អា​ជីរ​កម្ម​ជាច្រើន​កន្លែង នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩នេះ​។

​ជាមួយគ្នានេះដែរ foodpanda ក៏បាន​បង្កើត​ឱកាស​ការងារ​ដល់​បង​ប្អូន​នៅ​ខេត្តកំពង់ចាម​ជាច្រើន​ផងដែរ ពោល​គិត​មកដល់ពេលនេះ ​មាន​បុគ្គលិក​ចំនួន​ជាង​១០០នាក់​ទៅហើយ​ នៅក្នុង​ខេត្ត​មួយ​នេះ​។ ក្នុង​ការជួយ​ឲ្យ​អាជីវកម្ម​ជាច្រើន​មាន​កំណើន​ក្នុង​ការលក់​ជាង​មុន ក៏​ជា​កត្តា​ដ៏​សំខាន់​ ក្នុងការ​បង្កើត​ឱកាស​ការងារ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ​ក្នុង​ខេត្តកំពង់ចាម​មួយកម្រិត​ទៀត​។​

​នៅក្នុង​ការ​អបអរ​គ​ម្រ​ប់​ខួប​មួយឆ្នាំ​នេះដែរ foodpanda ក៏មាន​ផ្តល់​ជា​ប្រ​ម៉ូ​កូដ​បញ្ចុះតម្លៃ៥០% រហូតដល់​២.៥$​ពេល​កុម្ម៉ង់​ចាប់ពី​៣$​ក៏ដូចជា​ការ​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ខេត្តកំពង់ចាម​ទាំងអស់គ្នា​។ មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ឈានមុខ​គេ​នៅ​កម្ពុជា​នោះទេ foodpanda ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការងារ​សង្គម​ជាច្រើន ហើយ​នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ foodpanda ក៏បាន​ធ្វើការ​ផ្តល់​ជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​ទៅដល់​មន្ទី​រពេទ្យ និង​ក្រសួង​នានា​ជាច្រើន​កន្លែង​។

​បច្ចុប្បន្ន foodpanda កំពុងដំណើរការ​សេវា​ដឹកជញ្ជូន​យ៉ាងសកម្ម​លើសពី​អាហារ នៅ​ស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែល​រួម​មាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និង​ស្វាយរៀង​។ ជាការ​ពិតណាស់​បើទោះបីជា​កម្ពុជា​កំពុង​ទទួលរង​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្ដី ក៏ foodpanda នៅតែ​ព្យាយាម​បន្ត​ពង្រីក​ខ្លួន​ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម និង​ការដឹកជញ្ជូន​ម្ហូបអាហារ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។

​ដូច្នេះ​កុំ​ភ្លេច​ណា៎ ទាញយក​កម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នា​ដើម្បី​កុម្ម៉ង់​ទិញ អាហារ​ឆ្ងាញ់ៗ និង​របស់​ប្រើប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវការ ដោយ​មិនបាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយផ្ទាល់ ជាមួយ​សេវា​ដឹក​តម្លៃ​សមរម្យ ឬ​ឥតគិតថ្លៃ សម្រាប់​ទីតាំង​ក្បែរ​លោកអ្នក​។​

​ចូលរួម Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បី​ទទួលបាន​ព័ត៌មាន​ប្រូ​ម៉ូ​សិន​ពិសេសៗ និង​ប័ណ្ណ​បញ្ចុះតម្លៃ​ជាច្រើន​មុនគេ​។

​កុំ​ភ្លេច​ណា៎ ត្រូវ​ប្រកាន់​ខ្ចប់​វិធានការ៣កុំ​៣​ការពារ ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម