Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ហួសចិត្តសង្គមស៊ីវិល ដែលអញ្ជើញឲ្យមកចូលរួម ពិគ្រោះផ្តល់យោបល់ហើយ មិនព្រមចូលរួមទេ

បានផុស

នៅ

ថ្នាក់ដឹកនាំ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង​ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហានេះ បានជួបប្រជុំតាមអន​ឡាញជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស OHCHR នៅកម្ពុជា អំពីដំណើរការពិគ្រោះយោបល់ ជាមួយសង្គមស៊ីវីលក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែអ្វីជាការកត់សម្គាល់នោះ គឺក្រុមអង្គការសង្គមស៊ីវិល ដែលត្រូវបានអញ្ជើញឲ្យចូលរួម មិនព្រមចូលរួមនោះទេ។ នេះបើតាមលោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោក ជិន ម៉ាលីន ដែលបានចូលរួមក្នុងកិច្ចប្រជុំ នាព្រឹកនេះដែរនោះ បានលើកឡើងថា «គិតទៅយ៉ាប់មែនសង្គមស៊ីវិលនៅកម្ពុជា យើងបើក និងអញ្ជើញឲ្យចូលរួមពិគ្រោះ និងផ្តល់យោបល់ មិនព្រមចូលទេ តែបែរជាមករិះគន់ និងបន្តុះបង្អាប់ជាសាធារណៈទៅវិញ បើយើងអញ្ជើញខ្លួនឯងផ្ទាល់ទៅមិនថាទេ តែនេះឧត្តមស្នងការសិទ្ធិមនុស្ស OHCHR ចេញមុខអញ្ជើញផ្ទាល់ហើយ ក៏នៅតែមិនមកទៀត»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងទៀតថា «មិនដឹងថា ពួកនេះចង់បានអីឲ្យពិតប្រាក​ដទេ ប្រហែលជាចង់ចិញ្ចឹមរឿងទុកធ្វើ ជារបររនយោបាយ និងចិញ្ចឹមឆ្នាំបាយរបស់ខ្លួន ហើយមើលទៅ បានជាបង្ហាញចរិតបែបកូនក្មេង និងគ្មានការទទួលខុសត្រូវបែបនេះ។ នេះភាសារខ្មែរគេហៅថា អន់ចរិត»។

សូមជម្រាបដែរថា មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបការចេញសេចក្ដីថ្លែងការណ៍ របស់ក្រុមរបស់អង្គការសង្គមស៊ីវីលទាំង៦០ ដែលបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា។

លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា ការបង្ហាញក្តីបារម្ភ អំពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា របស់ក្រុមអង្គការសង្គមស៊ីវីលទាំង៦០នេះ បានបង្ហាញពីចរិតនយោបាយ និងភាពគ្មានទំនួលខុសត្រូវ របស់ក្រុមអង្គការសង្គមស៊ីវីល មួយក្តាប់តូចនេះ ដោយហេតុថា តាំងពីដំបូងមក ក្រុមសង្គមស៊ីវីល ជាអ្នកស្នើសុំបង្កើតស្ថាប័ននេះ និងទទួលយកទៅរៀបចំដោយខ្លួនឯងតាំងពីឆ្នាំ១៩៩៧មកម្លះ។ ដោយការងារនេះ ស្ថិតក្នុងដៃសង្គមស៊ីវិលយូរឆ្នាំពេក និងមិនបានចេញជារូបរាងឡើងនោះ ទើបរាជរដ្ឋាភិបាល សម្រេចយកការងារនេះមកធ្វើវិញ ដោយប្រគល់ភារកិច្ចនេះ ជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអ្នកដឹកនាំនិងរៀបចំនៅក្នុងឆ្នាំ២០១៩។

លោក ជិន ម៉ាលីន បានលើកឡើងថា ស្ថាប័ននេះមិនទាន់កើតចេញជារូបរាងផង ទើបតែស្ថិតក្នុងដំណាក់កាលនៃការចាប់ផ្តើមនៅឡើយ ពួកគេនាំគ្នាវាយតម្លៃ រារាំង និងរិះគន់ពីប្រសិទ្ធភាពការងារ របស់ស្ថាប័ននេះទៅហើយ។ ពួកគេមិនគួរណាបារម្ភពេកទេ អំពីកូនដែលមិនទាន់កើតមកផងនោះ តែផ្ទុយទៅវិញ គួរតែបើកចិត្តឲ្យទូលាយ ចូលរួម សហការ និងជួយជ្រោមជ្រែងឲ្យការបង្កើតស្ថាប័ននេះ សម្រេចបានជោគជ័យ និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់គ្រប់ភាគីពាក់ព័ន្ធ ទើបមានប្រយោជន៍សម្រាប់សង្គមជាតិជាង៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម