Connect with us

ព័ត៌មានជាតិ

ផ្សារទាំងអស់ត្រូវរៀបចំឱ្យបានស្អាត និងយកសំណាកអាជីវករ​ឱ្យបានរួចរាល់ទើបឱ្យបើក​ឡើងវិញ​

បានផុស

នៅ

​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្តព្រះសីហនុ បាន​មានប្រសាសន៍ថា ​គ្រប់​ផ្សារ​ទាំង​អស់​ដែល​បាន​បិទ​កន្លងមក គឺ​ត្រូវតែ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​ឱ្យបាន​ស្អាត​ត្រឹមត្រូវ ហើយ​ចំពោះ​បងប្អូន​អាជីវករ​ត្រូវយក​សំណាក​ឱ្យបាន​រួចរាល់ និង​អនុវត្តតាម​លក្ខ​ខណ្ឌ​ដែល​បាន​រដ្ឋបាល​ខេត្ត​បានចេញ ទើប​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​មើល​តាម​ផ្សារ​កាលពី​ថ្ងៃទី​២៤​ ខែសីហា លោកអភិបាលខេត្ត បាន​ស្នើឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ត្រូវ​រួមសហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ចឱ្យបាន​ល្អប្រសើរដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​វិធានការ​ណែនាំដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ធានា​បាន​នូវ​សុវត្ថិភាព​ទាំងអស់គ្នា​។​

គិត​ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីសម្រេច​បើក​ឱ្យ​ដំណើរការផ្សារ​ចំនួន​០៣ មានដូចជា ផ្សារលើ ផ្សារ​ដា​រ៉ា​សំណាង និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ(​ហៅ​ផ្សារ​ចិន​)​ នៅក្នុង​ក្រុងព្រះសីហនុ ដោយសារ​ផ្សារ​ទាំងនេះ​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​និង​វាយតម្លៃពី​អនុគណៈកម្មការ​ទី​៦(​អនុគណៈកម្មការ​រៀប​ចំគ្រប់គ្រង​ផ្សារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​អាជីវកម្ម​លក់ដូរ​របស់​ប្រជាពលរដ្ឋ​)​។​

ដោយឡែក​ចំពោះ​ផ្សារ​នៅក្នុង​ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​១៣ ខែសីហា​ ឆ្នាំ​២០២១ ក្រុមការងារ​អនុគណៈកម្មការ​ទី​៦ បាន​ចុះ​បាន​ពិនិត្យ និង​ផ្សព្វផ្សាយ​ដល់​អ្នកគ្រប់គ្រង​ផ្សារ​ចំនួន០៣ គឺ​ផ្សារ​វាលរេញ ផ្សារ​អូរ​ចំណារ និង​ផ្សា​រកោះ​ខ្យង អំពី​លក្ខខណ្ឌ​នៅក្នុង​ការបើក​ដំណើរការ​ផ្សារ​ឡើងវិញ​ជាពិសេស​ការអនុវត្ត​តាម​វិធាន​រដ្ឋបាល និង​សុខាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

មកដល់ពេលនេះក្រុមការងារ​អនុគណៈកម្មការ​ទី​៦ បានទទួល​ពាក្យស្នើសុំ​បើក​ដំណើរការ​ផ្សារ​ឡើង​វិញ មាន​ចំនួន​០២​ផ្សារ គឺ​ផ្សារ​វាលរេញ និង​ផ្សារ​អូរ​ចំណារ​។ ក្នុងនោះ​ក្រុមការងារ​អនុគណៈកម្មការ​ទី​៦ នឹង​ចុះទៅ​ត្រួតពិនិត្យតាម​ពាក្យស្នើសុំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១​ខាងមុខនេះ​។​

គួរ​បញ្ជាក់ថា ​លក្ខខណ្ឌ​មួយចំនួន​ចំពោះ​បងប្អូន​អាជីវករ​ដើម្បី​អាច​ចូលទៅ​បើក​លក់ដូរ​វិញ​បាន​មាន​ដូចខាងក្រោម​៖

-អាជីវករ​ដែល​អនុញ្ញាត​ឱ្យចូល​លក់ដូរ​បាន​លុះណាតែ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​រួច​ពីរដង​។​

-​អាជីវករ​ទាំងអស់​អស់​ត្រូវយក​សំណាក​រក​មេរោគ​កូ​វីដ​-១៩ តាម​ការចាំបាច់​ស្របតាម​ការជូនដំណឹង​របស់​អ្នកគ្រប់គ្រង ផ្សារ​ឬ​អាជ្ញាធរ​មូលដ្ឋាន​។​

-​ក្នុង​ផ្សារ​ត្រូវ​បាញ់ថ្នាំ​/​អាកុល សម្លាប់​មេរោគ​រាល់​សប្តាហ៍​។​

-ករណី​មាន​បុគ្គល​ណា​មាន​អា​ការៈសង្ស័យ​ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ដើម្បី​យក​សំណាក​ភ្លាម​។​

-អាជីវករ​ទាំងអស់​ត្រូវ​រៀបចំ​តូប​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ស្រឡះ​ទូលាយ​មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់ និង​រៀបចំ​ដាក់អោយ​របៀបរៀបរយ មាន​អាកុល ពាក់​ម៉ាស់​និង​មិន​អនុញ្ញាតឱ្យ​ប្រមូលផ្ដុំ​គ្នា​ឡើយ​។​

-​អ្នក​មក​ទិញ​ឥវ៉ាន់​ឬ​អតិថិជន​ត្រូវតែ​តម្រង់​ជួរ​ដោយ​រក្សា​គម្លាត​ឱ្យបាន​១,៥ ម៉ែត្រ​ពីគ្នា​។ ប្រសិនបើ​ម្ចាស់​តូប​មិន​អនុវត្តតាម​ការណែនាំ​នេះ​ឬ​មិន​ធ្វើតាម​ការណែនាំ​របស់​គ​ណៈ​គ្រប់​គ្រង​ផ្សារម្ចាស់​ផ្សារ​ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ហើយ​ត្រូវបាន​រកឃើញថា​ មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ច​ម្លង​មេរោគ​កូ​វីដ​-១៩ នឹង​ត្រូវ​ផ្អាក​មិនឱ្យ​ប្រកប​អាជីវកម្ម​នៅក្នុង​ផ្សារ​ឡើយ​។​ ម្ចាស់​ផ្សារ​ត្រូវ​ទទួលខុសត្រូវ​និង​ធានាបាន​នូវ​ការអនុវត្ត​ការណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​៕​

អត្ថបទ ៖ សំអឿន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម