Connect with us

ព័ត៌មានជាតិ

ចាប់ពីខែសីហាឆ្នាំនេះ ដល់ពាក់ កណ្ដាលឆ្នាំ២០២២ កម្ពុជានឹងចាក់វ៉ាក់សាំង ដូសជំរុញ ដល់ប្រជាជនទូទៅ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចុះហត្ថលេខា លើសេចក្ដីប្រកាសព័ត៌មាន​ ស្ដីពី គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។ ក្នុងសេចក្ដី​ប្រ​កា​សព័ត៌មាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាយុទ្ធ​សាស្រ្ដគន្លឺដ៏សំខាន់មួយ​ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បី​បង្កើតឲ្យបាន នូវភាពស៊ាំក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ-១៩ សំដៅ ឈានឆ្ពោះទៅបើក​ដំណើរការ​ប្រទេស​ជាតិ ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះ តាមគន្លងប្រក្រតីភាពថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល បានលើកឡើងទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ បានឆាប់រហ័ស និង​ទាន់ពេលវេលា បានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាជាច្រើន តាមរយៈការកាត់បន្ថយករណីឆ្លង, ករណី​ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានបញ្ចៀសបានកម្ពុជា ពីគ្រោះមហន្តរាយ ដែល​បណ្ដាលមកពីជំងឺកូវីដ-១៩នេះ ព្រមទាំងធ្វើឲ្យសភាពការណ៍បច្ចុប្បន្ន នៃការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ស្ថិត​ក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន។

ប៉ុន្តែការរកឃើញជាបន្តបន្ទាប់ ក្នុងសហគមន៍នៃមេរោគកូវីដ-១៩ បំប្លែងខ្លូនថ្មី ប្រភេទដែលតា (Delta) បាននាំ​មកនូវបញ្ហាប្រឈមថ្មីមួយទៀត សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយ សារមេ​រោគ​បំប្លែងខ្លួនប្រភេទថ្មីនេះ មានសមត្ថភាពចម្លងបានលឿនជាងមុន និងមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងអាច​កាត់បន្ថយ ប្រសិទ្ធភាពនៃវ៉ាក់សាំងបាន។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលដដែល បានឲ្យដឹងថា ទឡ្ហីករណ៍បែបវិទ្យាសាស្រ្ដ ដែលបាន​លើក​ឡើង​ នៅក្នុងឯកសារសិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់​សាំងមូលដ្ឋាន​គ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំងប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ ហើយកា​រចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ អាចបង្កើនភាពឆ្លើយតប នៃអង្គបដិបក្ខ នៃប្រព័ន្ធការពារក្នុងខ្លួន និងឲ្យកាន់តែ​ប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែល (Delta) និងប្រភេទបំប្លែងខ្លួន​ថ្មីផ្សេងទៀត​។

ផ្អែកលើទឡ្ហីករណ៍វិទ្យាសាស្រ្ដខាងលើនេះ និងយោងតាមប្រភពព័ត៌មាន ដែលផ្សព្វផ្សាយជាសាធារណៈ ប្រទេស​ជាច្រើន រួមមាន៖ អ៊ីស្រាអែល, សហរដ្ឋអាមេរិក, ហុងគ្រី, ឥណ្ឌូនេស៊ី, អារ៉ាប់អេមីរ៉ាត, ឈីលី, បារាំង, អង់គ្លេស, អាល្លឺម៉ង់, អូទ្រីស, ជាដើម បានសម្រេចចិត្ត ឬគ្រោងចាក់វ៉ាក់សាំងដូសជំរុញនេះ ដើម្បីទប់ទល់ជាមួយនឹង ការវាយ​លុកទ្រង់ទ្រាយធំនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។

សម្រាប់ព្រះរាជាណាចក្រកម្ពុជា, ទន្ទឹមនឹងការសម្រេចប្រើប្រាស់វ៉ាក់សាំងប្រភេទ Astra Zeneca ដើម្បីចាក់ដូស​ជំរុញ​ដល់មន្ត្រីសុខាភិបាល និងមន្ត្រីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមតំបន់ដែល​មានហានិ​ភ័យខ្ពស់ នៃការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) កាលពីដើមខែសីហា ឆ្នាំ២០២១​កន្លង​ទៅ, ក្រុមការងារជំនាញ ក៏បានសិក្សាស្រាវជ្រាវរកឃើញដែរថា ការចាក់ដូសជំរុញនេះ ទោះបីប្រើប្រាស់​វ៉ាក់សាំង​ប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឲ្យមានផលរំខានច្រើន លើសពីផលរំខាន​ដែលបង្កឡើង​ដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ហើយការចាក់វ៉ាក់សាំងដូសជំរុញនេះ ថែមទាំងអាចបង្កើន​បាននូវប្រព័ន្ធ​ការពាររាងកាយ កាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែង​ខ្លួនថ្មីផ្សេងទៀត។

សេចក្ដីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ទៀតថា ផ្អែកតាមការសិក្សា​ស្រាវជ្រាវបែបវិ​ទ្យាសាស្រ្ដខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័ស នូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ-១៩ ពិសេសប្រភេទដែលតា (Delta) ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការ ប្រទេស​ពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺ កូវីដ-១៩ តាមគន្លងថ្មី, រាជរដ្ឋាភិបាល​សម្រេច ប្រកាសដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ- ១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅ​ចាប់ពី​អាយុ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្ដាលឆ្នាំ២០២២ អាស្រ័យ​លើលទ្ធភាព​នៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ-១៩៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម