Connect with us

ព័ត៌មានជាតិ

ត្រឹមមួយថ្ងៃមានអ្នកមាន​វិបត្តិ​២នាក់មកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ

បានផុស

នៅ

​ត្រឹមរយៈពេលមួយថ្ងៃ មានយុវជន​ម្នាក់​និង​នារី​ម្នាក់​បានសម្រេច​ចិត្តមក​ស្ពាន​ជ្រោយចង្វារ​ដើម្បី​លោតទឹក​សម្លាប់ខ្លួន​ក្នុងករណី​ផ្សេង​ពីគ្នា​ព្រោះ​តែមាន​វិ​ប​ត្តិផ្លូវចិត្ត​គិត​អ្វី​មិន​ចេញ​។​ ប៉ុន្តែ​ការប៉ង​បញ្ចប់ជីវិត​នោះ​មិន​សម្រេច​ដូច​បំណង​នោះទេ ​ដោយបាន​គេ​ជួយសង្គ្រោះ​ទាន់ពេល​ទាំង​២​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ​ហេតុការណ៍​លោតទឹក​លើក​ទី​១​ គឺមាន​នារី​វ័យ​ប្រមាណ​ជា​២០​ឆ្នាំ​​រូប​ស្រ​ស់ស្អាតម្នាក់​បានមក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២៤ ​ខែ​សីហា ​ឆ្នាំ​២០២១​។​ ដោយ​នារី​​រូបនោះ​បាន​ដើរ​ឡើងដល់​ពាក់កណ្តាល​ស្ពាន​ក៏​ហក់​ឡើង​បង្កាន់ដៃ​ស្ពាន​ហក់លោត​ចូល​ទឹកទន្លេតែម្តង​។​ ប៉ុន្តែ​​ដោយសារតែ​នាង​ចេះ​ហែល​ទឹកក៏​ត្រូវបាន​បងប្អូន​ប្រជា​នេសាទ​បាន​ប្រញាប់​ចេញ​ទូក​ទៅ​ស្រង់​នាង​ដាក់​លើ​ទូកដឹក​មក​ឡើង​ច្រាំង​ហើយ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​វិលត្រឡប់​ទៅផ្ទះ​វិញ​ផងដែរ​។​

សមត្ថកិច្ច​បន្តថា​ ចំណែក​ករណី​ទី​២​នៅវេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃទី​២៤​ ខែសីហា​ឆ្នាំ​២០២១​គឺមាន​យុវជន​ម្នាក់​អាយុ​២២​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ចេញ​ផ្ទះ​របស់គេ​នៅ​ម្តុំ​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ​ ​មក​ស្ពាន​ជ្រោយចង្វារ​ ពេលមកដល់​ពាក់កណ្តាល​ស្ពាន​ក៏​ឈប់​ម៉ូតូ​ប្រុង​លោតទឹក​សម្លាប់ខ្លួន​ខណៈ​នោះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​អ្នកដំណើរ​នាំគ្នារត់​មក​ចាប់​ឃាត់​យុវជន​រូបនោះ​ទាន់ពេល​រួច​រាយការណ៍​ឲ្យ​សមត្ថកិច្ច​គោលដៅ​ស្ពាន​ខាងកើត​ចុះមក​នាំ​យុវជន​រូបនោះ​ទៅ​សួរនាំ​រឿងហេតុ​ផងដែរ​។​

បើតាម​យុវជន​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន​នោះបាន​ប្រាប់​សមត្ថកិច្ច​ថា​មូលហេតុ​នៅ​ខ្លួន​ធ្វើ​ដូច្នេះ​ដោយ​សារតែ​ខ្លួន​មាន​វិបត្តិ​ផ្លូវចិត្ត​ជាមួយនឹង​លោកឪពុក​ដែល​តែងតែ​ប្រើ​អំពើហិង្សា​និង​ជេរ​ស្ដី​ឲ្យ​ខ្លួន​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​រូបគេ​តូចចិត្ត​លែង​ចង់​រស់នៅ​តទៅទៀត​ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូ​ពី​ផ្ទះ​ឆ្ពោះ​មក​ស្ពាន​ជ្រោយ​ចង្វារ​ដើម្បី​បញ្ចប់ជីវិត​ដូច្នេះ​តែម្ដង​។​

សមត្ថកិច្ច​បញ្ជាក់ទៀតថា​ ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​សម្លាប់ខ្លួន​របស់​យុវជន​និង​យុវនារី​ពីរ​នាក់​ក្នុង​ករណី​ផ្សេងគ្នា​នោះដែរ​ ត្រូវបាន​សមត្ថកិច្ច​អប់រំ​ណែនាំ​អោយ​ពួកគាត់​ឈប់​មានបំណង​គិត​ខ្លី​​​ហើយក៏​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួល​ពួកគាត់​យកទៅ​ផ្ទះសម្បែង​វិញ​ផងដែរ​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម