Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដ្រោ​ត នាំកម្មវិធី “​បុគ្គល​ល្អ​ឯក​” ​បំផុសគំនិត​​​ផលិត​វីដេអូ​សាច់រឿង​ខ្លីៗ និងជជែក​កម្សាន្ត​នៅលើ​ទូរទស្សន៍

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ជំរុញ​ទឹកចិត្ត​យុវជន​កម្ពុជា​ជំនាន់​ក្រោយ​ឲ្យ​ស្វែងយល់​នូវ​អត្ថន័យ​នៃ​ពាក្យ “​បុគ្គល​ល្អ​ឯក​” ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត បាន​បង្កើតឡើង​នូវ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា “​បុគ្គល​ល្អ​ឯក​”​។​

​គំនិត​ផ្ដួចផ្ដើម​ពី “​ស្រា​បៀរ​ស្តោ​ត​លេខ​១” នៃ​ប្រទេស​កម្ពុជា នឹង​អបអរសាទរ​ដល់ បុគ្គល​ល្អ​ឯក​ចំនួន ១០​រូប មកពី ៥​វិស័យ​ផ្សេងៗ​ពីគ្នា រួមមាន​៖ សិល្បៈ ជំនួញ ម្ហូបអាហារ កី​ឡាអេ​ឡិច​ត្រូ​និ​ក និង​តន្ដ្រី ដែល​ពួកគាត់​នឹង​ចែករំលែក​រឿងរ៉ាវ​ជីវិត​របស់​ពួកគាត់ គម្រោង​នាពេល​អនាគត និង​គន្លឹះ​ក្នុងការ​ជោគជ័យ​នានា​។ ស្របពេល​នៃ​បញ្ហា​ប្រឈម​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត សង្ឃឹមថា​កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ និង​លើកទឹកចិត្ត​យុវជន​កម្ពុជា​ឲ្យ​នៅតែមាន​ភាព​វិជ្ជមាន ព្រមទាំង​ផ្ដោតអារម្មណ៍​លើ​ការស្វែងរក​ភាពល្អ​ឯក​របស់ខ្លួន​។​

​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប​នៃ​កម្មវិធី​បុគ្គល​ល្អ​ឯក​របស់​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត នឹង​បង្ហាញ​វីដេអូ​សាច់រឿង​ខ្លីៗ អំពី​ឧបសគ្គ​ដែល​ពួកគាត់​បាន​ជួបប្រទះ និង​វិធីសាស្ដ្រ​ដែល​ពួកគាត់​យកឈ្នះ​នូវ​រាល់​ឧបសគ្គ​ទាំងអស់នេះ ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​នានា នៅក្នុង​អាជីព​របស់​ពួកគាត់​។ ខាងក្រោម​នេះ ជា​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដែល​រួមមាន​៖

១. កញ្ញា ឆន ឌី​ណា (​វិស័យ គំនូរ​) ជា​វិចិត្រករ និង​ជាងចម្លាក់​ដ៏​ឆ្នើម​មួយរូប ដែលមាន​ស្នាដៃ​ដ៏​ប៉ិនប្រសព្វ និង​ការងារ​ច្បាស់លាស់ លើ​ជីវិត​ប្រចាំថ្ងៃ នៅក្នុង​ប្រទេស​កម្ពុជា ស្នាដៃ​ទាំងអស់​របស់​កញ្ញា​ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅក្នុង​ប្រទេស ក៏ដូចជា​ក្រៅប្រទេស​រួមមាន សហរដ្ឋ​អាមេរិក បារាំង សិង្ហ​បុរី និង​កូ​ឡុំ​ប៊ី​ជាដើម​។​

២. លោក Peap Tarr (​វិស័យ គំនូរ​) ជា​វិចិត្រករ​គំនូរ​តាមផ្លូវ កូនកាត់​កម្ពុជា និង​ញ៉ូ​វ​ស្សេ​លែ​ន​មួយរូប ដែលមាន​តិច​និ​ច​គូរគំនូរ​លើ​ជញ្ជាំង​ដ៏​រស់​រវើក​ខុសប្លែក​ពី​គេ មានតែ​មួយគត់ ក្នុង​វិស័យ​សិល្បៈ​គំនូរ​លើ​ជញ្ជាំង នៅក្នុង​ប្រទេស​កម្ពុជា​។ ស្នាដៃ​សិល្បៈ​ដ៏​ប៉ិនប្រសព្វ​របស់លោក Peap Tarr ដកស្រង់​ចេញពី​ប្រវត្តិសាស្ត្រ​វប្បធម៌​ដ៏​សម្បូរបែប របស់​ប្រទេស​កម្ពុជា ដែល​អាច​ត្រូវ​បានឃើញ​នៅតាម​ទីសាធារណៈ និង​ទីធ្លា​ឯកជន​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ទីក្រុង​មួយចំនួន​ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​។​

៣. កញ្ញា ថូ​ង ធីតា (​វិស័យ សហគ្រិន និង អាជីវកម្ម​) ជា​សហគ្រិន​ស្រែអំបិល​វ័យក្មេង​មួយរូប ដែលមាន​បេសកកម្ម​លើកកម្ពស់​គុណភាព និង​ស្ដង់ដារ​ឧស្សាហកម្ម​ស្រែអំបិល​ក្នុងប្រទេស​កម្ពុជា​។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង និង​ប្ដេជ្ញាចិត្ត​កន្លងមក អ្នកជំនួញ​ស្ដ្រី​ដែល​ទទួលបាន​ពានរង្វាន់​ជាច្រើន​មួយរូប​នេះ បាន​នាំយក​ជំនួញ​អំបិល​នៅ​ខេត្តកំពត​របស់​កញ្ញា ទៅកាន់​ទីផ្សារ​អន្ដរជាតិ​។​

៤. លោក សុខ សុភមង្គល (​វិស័យ សហគ្រិន និង អាជីវកម្ម​) ជា​បុគ្គល​មួយរូប​ដែលជា​ប់​ក្នុង​តារាង បុគ្គល​កំពូល​អាយុ​ក្រោម ៣០​ឆ្នាំ ទាំង ៣០​រូប លើ​គេហទំព័រ Forbes សម្រាប់​តួនាទី​របស់លោក ដែលជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្ដិ នៃ​ក្រុមហ៊ុន​អភិវឌ្ឍ​វេ​ប​សាយ និង​កម្មវិធី​ទូរសព្ទ Codingate​។ លោក​ជា​សហគ្រិន​មួយរូប​គត់ ក្នុងចំណោម​សហគ្រិន​ដែល​គាំទ្រ​ចំពោះ​ភាព​នវានុវត្តន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា​។​

៥. ចុងភៅ Chef Nak (​វិស័យ ម្ហូបអាហារ​) ជា​មេ​ចុងភៅ​ស្ដ្រី​កម្ពុជា​ដំបូង​គេ ដែល​បំណង​អភិរក្ស​ម្ហូប​ខ្មែរ និង​នាំយក​រសជាតិ​នៃ​ម្ហូប​ទាំងអស់នេះ ទៅកាន់​ឆាក​អន្ដរជាតិ​។​

៦. ចុងភៅ Chef Nara (​វិស័យ ម្ហូបអាហារ​) ជា​មេ​ចុងភៅ​មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង និង​ជា​ចៅក្រម​នៅក្នុង​កម្មវិធី​ប្រកួត​ធ្វើ​ម្ហូប​ដ៏​ល្បីឈ្មោះ​មួយ ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​លោក ណា​រ៉ា គឺជា​ប្រធាន​មេ​ចុងភៅ និង​អ្នក​ប្រឹក្សា​នៅក្នុង​ភោជនីយដ្ឋាន ដែលមាន​ការ​រចនា​តុបតែង​ដ៏​ប្រណិត​ឈ្មោះថា Vehaa Skybar​។​

៧. លោក ឌី​ណា សីហ៍​រាម (​វិស័យ ហ្គេម​) ជា​បេក្ខជន​កម្ពុជា​ដំបូង​គេ​មួយរូប ដែល​បាន​ក្លាយជា​ដៃគូ​គេហទំព័រ Streaming ផ្លូវការ ចំពោះ​ភាពល្បីល្បាញ​នៃ​មាតិកា​លេង​ហ្គេម Streaming របស់លោក​។​

៨. លោក RavenBlaze (​វិស័យ ហ្គេម​) ជា​អ្នកត្រួសត្រាយ​ផ្លូវ​អ្នក vlogger ក្នុងប្រទេស​កម្ពុជា ដែលមាន​បណ្ដាញ​យូ​ធូប​ដ៏​ល្បីល្បាញ មាន​ឈ្មោះថា RavenBlaze99 ព្រមទាំង​មាន​អ្នក subscribers ជាង ២៧៥,០០០ នាក់​។​

៩. លោក Sai (​វិស័យ តន្ត្រី​) ជា​តារាចម្រៀង​ដ៏​ល្បី ជា​តារា​សម្ដែង និង​ជា​សប្បុរសជន​ម្នាក់ ដែលជា​អ្នក​ផ្ដួចផ្ដើម​នូវ​យុទ្ធនា​ការណ៍ “Run with Sai” ក្នុងការ​រៃអង្គាសប្រាក់ សម្រាប់​កម្មវិធី​សប្បុរសធម៌​ផ្សេងៗ និង​បំផុសគំនិត​យុវជន​កម្ពុជា​ជាច្រើន ឲ្យ​ធ្វើ​រឿង​ដូចជា​លោក​។​

១០. លោក P-Sand (​វិស័យ តន្ត្រី​) ជា​តារាចម្រៀង​ដែលមាន​ទេពកោសល្យ​នាំមុខគេ ជា​អ្នកនិពន្ធ​ចម្រៀង និង​ជា​អ្នកនិពន្ធ​ភ្លេង​នៃ​ក្រុម​តន្ដ្រី រ៉ុ​ក​កម្ពុជា ថែមទាំង​មាន​ទេពកោសល្យ​ច្នៃប្រឌិត ដែល​នៅ​ពីក្រោយ​ភាពល្បីល្បាញ​ចំពោះ​ស្នាដៃ​របស់លោក ដូចជា បទ “​ទេវតា​” និង​បទ “Khmer Loy9” ជាដើម​។​

​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត បាន​សហការ​ជាមួយនឹង​ប៉ុស្តិ៍​ទូរទស្សន៍ ភី​អិន​អិន ដើម្បី​ផលិត កម្មវិធី​ជជែក​កម្សាន្ត ចំនួន ៨​ភាគ ដែលមាន​ចំណងជើង​ថា “​បុគ្គល​ល្អ​ឯក​”​។ កម្មវិធី​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ កញ្ញា រ៉េត សារី​តា ដែលជា​បវរកញ្ញា​ចក្រ​វាល​កម្ពុជា ឆ្នាំ​២០២០ និង​លោក តារា ឧសភា “Summer” ដែល​រាល់​ភាគ​នៃ​កម្មវិធី​នេះ នឹងត្រូវ​បង្ហាញ​អំពី រឿងរ៉ាវ​របស់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំង ១០​រូប នៅ​រៀងរាល់ថ្ងៃ​សៅរ៍ វេលា​ម៉ោង ៨​យប់ ចាប់ពី​ថ្ងៃទី ០៤ ខែកញ្ញា រហូតដល់​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ​។ នៅ​វគ្គ​ចុងក្រោយ​នៃ​កម្មវិធី គណៈមេប្រយោគ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​របស់​យើង រួមមាន​ព្រះអង្គម្ចាស់ តេ​សូ ស៊ីសុវត្ថិ​, លោក ហ៊ុន ចាន់​សាន ស្ថាបនិក និង​ជានា​យក​ស្ថាបត្យករ​ក្រុមហ៊ុន Re-Edge Architecture + Design និង​លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sabay Digital Media រួមទាំង​តំណាង​មកពី ប៉ុស្ដិ៍​ទូរទស្សន៍ ភី​អិន​អិន និង​កាសែត Globe Media នឹង​រួមគ្នា​ជ្រើស​រើសយក​បុគ្គល​ល្អ​ឯក​មួយរូប ក្នុងចំណោម​បុគ្គល​ល្អ​ឯក​ទាំង ១០​រូប ដើម្បី​ទទួលបាន​ទឹកប្រាក់​ចំនួន ២ ម៉ឺន​ដុល្លារ​អាមេរិក ដែល​ចំណែក​ពាក់កណ្តាល ពួកគេ​អាច​បរិច្ចាគ​ដល់​មូលនិធិ​សប្បុរសធម៌ ឬ​បុព្វហេតុ​នៃ​ជម្រើស​របស់​ពួកគេ​។​

​លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន HEINEKEN Cambodia បាន​មានប្រសាសន៍ថា “​ដើម្បី​ក្លាយជា​បុគ្គល​ល្អ​ឯក គឺ​ត្រូវមាន​ទំនុកចិត្ត និង​ជឿជាក់​លើ​ខ្លួនឯង ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុង​

​ជីវិត​លើសពី​សម្ភារៈ​និយម​ផ្សេងៗ​។ ទោះបីជា​ការកសាង​ជំនួញ សកម្មភាព​សង្គម ឬ​ធ្វើតាម ចំណង់​ចំណូលចិត្ត​របស់ខ្លួន ដើម្បី​យកឈ្នះ​ក៏ដោយ ទាំងអស់នេះ គឺជា​ច​រិ​ក​លក្ខណៈ​របស់​សត្វ​តោ ដែល​តែងតែ​ជ្រើសរើស​ក្នុងនាម​ជា​អ្នកដឹកនាំ​ផ្លូវ​។ យើង​មាន​កិត្តិយស​ដែល​ទ​ទួល​បានការ​ចូលរួម ពី​សំណាក់​បុគ្គល​ល្អ​ឯក​កម្ពុជា​ទាំង ១០​រូប នៅក្នុង​កម្មវិធី​របស់​យើង ហើយ​យើង​សង្ឃឹមថា​មនុស្ស​ជាច្រើន​នឹង​ត្រូវបាន​ជម្រុញ​ទឹកចិត្ត​ឱ្យ​ដើរ​តាម​គន្លង​របស់​ពួកគេ​” ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​៖

​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត សូម​អញ្ជើញ​បងប្អូន​គ្រប់គ្នា ឱ្យចូល​រួម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ និង​ចែករំលែក​គំនិត​របស់ខ្លួន​លើ​កម្មវិធី “​បុគ្គល​ល្អ​ឯក​” ដែលមាន​បង្ហាញ​នៅលើ​វេទិកា​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ របស់​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត​។​

​ដើម្បី​ទស្សនា​វីដេអូ​សាច់រឿង​ខ្លីៗ​ទាំង ១០​វគ្គ​នេះ និង​ការចាក់ផ្សាយ​ឡើងវិញ​នៃ​កម្មវិធី​បុគ្គល​ល្អ​ឯក​នៅលើ​

​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន សូម​ចូលទៅ​កាន់​គេហទំព័រ​យូ​ធូប​របស់​ស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត​៖ ABC Beer Cambodia​។​

​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី “ បុគ្គល​ល្អ​ឯក​” សូម​ចូលទៅ​កាន់​វេ​ប​សាយ​របស់​ក្រុមហ៊ុនស្រា​បៀរ ABC អិ​ច​ស្ដ្រា​ស្ដោ​ត​៖ (https://abcbeerkh.com) តាមដាន​គេហទំព័រ​ហ្វេ​ស​បុក​ផ្លូវការ (www.facebook.com/ABC.ExtraStoutCambodia) និង​គេហទំព័រ Instagram ផ្លូវការ​៖ (@abcbeer.cambodia)​។​

​សូម​រីករាយ​ទស្សនា Official Trailer នៃ​កម្មវិធី​បុគ្គល​ល្អ​ឯក​របស់​យើង​តាមរយៈ​៖ https://www.youtube.com/watch?v=2AfEqpPD-C8

​ព័ត៌មាន​អំពី​ក្រុមហ៊ុន HEINEKEN Cambodia

​ក្រុមហ៊ុន HEINEKEN Cambodia – ពីមុន​មានឈ្មោះ​ជា ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​លីមីត​ធី​ត (CBL) – គឺជា​ផ្នែក​មួយ​នៃ ក្រុមហ៊ុន HEINEKEN ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​អន្ដរជាតិ​ធំជាងគេ​។ ក្រុមហ៊ុន​ចាប់​ប្រតិបត្តិការ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៩៤ ដែលជា​ការបណ្ដាក់ទុន​រួមគ្នា​រវាង ក្រុមហ៊ុន​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ប៊ែ​វើ​រី​លីមីត​ធី​ត និង ក្រុមហ៊ុន​ប្រូ​ហ្គ្រេ​ស​នាំចូល​-​នាំចេញ មុន​ក្លាយជា​ក្រុមហ៊ុន HEINEKEN ១០០% ទាំងស្រុង​នៅ​ឆ្នាំ​២០១៤​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​មាន​បុគ្គលិក​សរុប​ប្រហែល ៧០០​នាក់​កំពុង​បម្រើ​ការងារ​។ ជា​ក្រុមហ៊ុន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ទូទាំងប្រទេស​នូវ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង​ស្រា​បៀរ​ក្នុងស្រុក ដូចជា ស្រា​បៀរ Heineken®, Tiger, Tiger Crystal, ABC អិ​ច​ស្ត្រា​ស្តោ​ត​, Anchor, Anchor White និង Gold Crown ជាដើម – ដែល​យោងតាម​ស្ដង់ដារ​អន្ដរជាតិ​កម្រិត​ខ្ពស់ ដែល​បាន​នាំយក​មកពី​ប្រទេស​ហូ​ឡង់ ដែលជា​ប្រភព​កំណើត​ដើម​។ និរន្តរភាព​សម្រាប់​ម​នុស្ស ភពផែនដី និង​វិបុលភាព ត្រូវបាន​ប្រកាន់ខ្ជាប់​នៅក្នុង​អាជីវកម្ម​របស់​យើង ដើម្បី​ឆ្ពោះទៅកាន់ “Brew a Better Cambodia” ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម