Connect with us

ព័ត៌មានជាតិ

កម្ពុជា​ស្នើ​ភាគី​ថៃ ជួយ​ព្យាបាល​ពលករ​ខ្មែរ ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈ​ពេល​កំពុង​ស្វែងរក​ការងារ​ធ្វើ

បានផុស

នៅ

ការ​ស្នើ​នេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ និង​អភិវឌ្ឍន៍​សម្ព័ន្ធមេត្រីភាព កម្ពុជា​-​ថៃ តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព​និង​សំឡេង (VTC) នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ នា​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០២១​នេះ ដែល​កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​មន្ត្រី​ចំណុះ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ហើយ​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ក្រៃ​ភព ឆៃ​យ៉ាក់​ផាន់ នាយសេនាធិការ​កងទ័ព​ភូមិភាគ​ទី​១ និង​មន្ត្រីរាជការ ខេត្ត​ស្រះកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំបាន​លើក​បញ្ហា​ចំនួន​៤ រួមមាន​៖

​ទី​១. ការការពារ និង​ទប់ស្កាត់​ពលករ​ឆ្លងដែន និង​ការរៀបចំ​ការងារ​សម្រាប់​ពលករ​។​

ទី​២. បញ្ហា​គ្រឿងញៀន ខ្លឹមសារ​ទី​៣ បញ្ហា​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន និង​ខ្លឹមសារ​ទី​៤ បញ្ហា​ល្បែងភ្នាល់​តាម​អន​ឡាញ​។​

នៅក្នុង​ឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បានស្នើ​ឱ្យ​ភាគី​ថៃ​ជួយ​ព្យាបាល​ពលករ​កម្ពុជា ដែល​វិជ្ជមាន​ជំងឺ​កូ​វិដ​-១៩ ជាពិសេស​ពលករ ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​ក្នុងប្រទេស​ថៃ និង​ស្នើ​ភាគី​ថៃ ជួយ​សម្របសម្រួល​ករ​ណី​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ មិនបាន​ប្រព្រឹត្ត​ទោស​ធ្ងន់ធ្ងរ សូម​បញ្ជូន​ខ្លួន​ពលករ​ទាំងនោះ​ត្រឡប់មក​កម្ពុជា​វិញ និង​ជួយ​ទប់ស្កាត់​មិនឱ្យ​មាន​មេខ្យល់​រង់ចាំ​ទទួល​ពលករ​ខុសច្បាប់​ពី​កម្ពុជា​។

ជាមួយគ្នា​នោះដែរ ភាគី​ទាំងពីរ​បានស្នើ​សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ​នៅ​ជួរមុខ និង​ស្ថាប័ន​ជំនាញ ដែលមាន​ការ​ពាក់ព័ន្ធ រួមគ្នា​ពិចារណា ដើម្បី​កំណត់​ជាគោលការណ៍​សម្រាប់​ធ្វើកា​រដោះ​ស្រាយ​បញ្ហា​ផ្សេងៗ តាម​ព្រំដែន​ឱ្យ​សមស្រប​ជា​ប្រទេស​មាន​ភូមិ​ផង​របង​ជាមួយគ្នា​។

​បន្ថែម​ពី​នោះ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សាគ្នា ដោយ​យកចិត្តទុកដាក់ និង​ផ្អែកលើ​ទស្សនៈ​ផលប្រយោជន៍​រួម​របស់​ប្រទេស​ទាំងពីរ ពិសេស​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បរិវេណ​ព្រំដែន​កម្ពុជា​-​ថៃ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម