Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ដាក់ចេញ​នូវ​វិធាន ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចំនួន​១៤​ថ្ងៃ

បានផុស

នៅ

ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ដាក់​បានសម្រេច​ដោយ​ដាក់ចេញ​នូវ​វិធាន ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​។

នេះ​បើតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១​នេះ​។

តាម​ប្រការ​២ នៃ​សេចក្តី​សម្រេច​នេះ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​នៃ​ការ​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ​មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូចខាងក្រោម​៖

សាលារៀន រួម​ទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន ប៉ុន្តែ អាច​ធ្វើការ​បណ្តុន បណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ។

អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ ។​

​រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សួន​កម្សាន្ត​នានា​។ អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចីម​គ្រប់​ប្រភេទ​ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។ រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ។

ក្នុង​អំឡុងពេល​នៃ​ការ​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១៥​នាក់ លើកលែងតែ​ក្នុងករណី ដូចខាងក្រោម​៖

ការ​ជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់​នៅ​ក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយពេល​យក​សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​។

​ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូលផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩។

ការ​ជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​។ ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ​របស់​សាលាជម្រះក្តី។​

ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។

រាល់​ការ​ជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​បាន​ហាមឃាត់​។​ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស់​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម