ព័ត៌មានជាតិ
អាជ្ញាធរបិទខ្ទប់ទីតាំង០៧កន្លែង ដោយមិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម ដោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន០៣នាក់និងអ្នកពាក់ព័ន្ធចំនួន០៨នាក់
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក ចាវ សំណាង សមាជិកក្រុមការងារប្រចាំការវេនទី៣ នៃក្រុមការងារកូវីដ-១៩ ក្រុងសំរោង សហការជាមួយ អាជ្ញាធរសង្កាត់ មេភូមិ ចុះធ្វើការស្រាវជ្រាវករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ ស្រី០៣នាក់ ដែលមានឈ្មោះដូចខាងក្រោម៖

– ឈ្មោះ ផាច សម្ភស្ស ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិឈូក សង្កាត់សំរោង
– ឈ្មោះ យឹម រក្សា ភេទស្រី អាយុ២២ឆ្នាំ នៅភូមិឈូក សង្កាត់សំរោង
– ឈ្មោះ រ៉ប រ៉ុង ភេទស្រី អាយុ ២១ឆ្នាំ នៅភូមិឈូក សង្កាត់សំរោង
អ្នកទាំង ០៣នាក់ ខាងលើ ជាបុគ្គលិកបម្រើការងារនៅឱសថស្ថានសុវណ្ណភូមិ ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ដែលមានអ្នកពាក់ព័ន្ធសរុប ០៨នាក់ ស្រី០៤នាក់ ក្នុងនោះមានក្រុមគ្រួសារលោក ធុយ ធនិន ចំនួន ០៣នាក់ និង ០៥នាក់ ទៀតជាបុគ្គលិកបម្រើការងារក្នុងទីតាំងឱសថស្ថានសុវណ្ណភូមិ។

តាមរយៈការចុះស្រាវជ្រាវ ជាក់ស្តែងទៅលើអ្នកដែលមានការពាក់ព័ន្ធទាំងនោះ ក្រុមការងាររដ្ឋបាលក្រុង រួមជាមួយអាជ្ញាធរសង្កាត់ មេភូមិ បានចុះធ្វើការណែនាំ និងបិទខ្ទប់ទីតាំងផ្ទះចំនួន ០៧ កន្លែង ដូចខាងក្រោម ៖
១. បិទខ្ទប់ផ្ទះលោក ធុយ ធនិន ស្ថិតនៅភូមិដូនដែន សង្កាត់សំរោង ដែលមានសមាជិកសរុប ០៣នាក់ ស្រី១នាក់ (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ភស្ស)។

២. បិទខ្ទប់ផ្ទះឈ្មោះ ស្រីនុត ស្ថិតនៅភូមិត្រពាំងវែង សង្កាត់កូនក្រៀល (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ផស្ស)។
៣. បិទខ្ទប់ទីតាំងបន្ទប់ជួលឈ្មោះ នឺយ ចន្ទ្រា ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ដែលមានសមាជិក ចំនួន០២នាក់ប្តីប្រពន្ធ (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ផស្ស)។

៤.បិទខ្ទប់ផ្ទះឈ្មោះ គ្រី សៀងហ្វុង (សាលាបង្រៀនបើកបរដៃពិតមានជ័យ)ស្ថិតនៅភូមិឈូក សង្កាត់សំរោង មានសមាជិកចំនួន ០៣នាក់ (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ផស្ស)។
៥.បិទខ្ទប់ផ្ទះឈ្មោះ ធឹង ស្រីណូ ស្ថិតនៅភូមិឈូក សង្កាត់សំរោង មានសមាជិកចំនួន ០៤នាក់ (បច្ចុប្បន្នស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង ចំណែកឪពុកម្តាយនិងប្អូនស្រី ទៅស្នាក់នៅផ្ទះឯចំការជាយូរមកហើយ) (មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវី ឈ្មោះ ផាច សម្ផស្ស)។

៦.បិទខ្ទប់ទីតាំងបន្ទប់ជួល (ម្ចាស់ផ្ទះឈ្មោះ កែវ កុសល ភេទប្រុស អាយុ៥៥ឆ្នាំ)ស្ថិតនៅភូមិឈូក សង្កាត់សំរោង (បន្ទប់ជួលដែលអ្នកវិជ្ជមានកូវី ស្នាក់នៅ)។
៧.បិទខ្ទប់ទីតាំងឱសថស្ថានសុវណ្ណភូមិ សស្ថិតនៅភូមិសំរោងសង្កាត់សំរោង។

ក្រុមការងារបានធ្វើការណែនាំ ដល់ពួកគាត់ឱ្យបន្តអនុវត្តនូវវិធានការណ៍សុខាភិបាល និងបន្ត អនុវត្តឲ្យបាននូវវិធានការណ៍នៃការបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងចេញក្រៅឡើយ ប្រសិនបើល្មើសនិងបម្រាមខាងលើ អាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕
ដោយ ៖ ចាន់ ធី


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


