Connect with us

ព័ត៌មានជាតិ

អូស្រ្តាលី​ស្រាវជ្រាវ​​រកឃើញ​ដំំណាំ ៩ មុខ​ មាន​តម្លៃ​ខ្ពស់របស់​កម្ពុជា​

បានផុស

នៅ

ការស្រាវជ្រាវ​មួយ​ដែល​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​​រដ្ឋាភិបាលអូស្រ្តាលី បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ចំនួន ០៩មុខរបស់កម្ពុជា ដែល​អាច​ចាប់យក​ឱកាស​ទីផ្សារក្នុងតំបន់ និងក្នុងពិភពលោក។

យោងតាម​លទ្ធផលការសិក្សាស្រាវជ្រាវស្តីពី​ “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា” បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា​ ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវ​នេះក្នុងគោលបំណងសម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្ម ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ការ​ដាំដុះដើម្បី​ទទួលបាន​ទិន្នផលនិង​មា​ន​តម្លៃលក់​លើ​ទីផ្សារ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងជំនួប​ជាមួយ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ​ពី​ចម្ងាយបាន​ថ្លែងថា តាមរយៈ​របាយការណ៍ស្រាវជ្រាវ​នេះ នឹង​ចូលរួម​លើកកម្ពស់ផលិតផល​កសិកម្មរបស់កម្ពុជា ហើយ​កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធ អាច​ចាប់យក​ទីផ្សារលើ​ការ​ដាំដុះ​ដំណាំ​ដែលមាន​សក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារដែល​កំពុង​មាន​តម្រូវការ​ដូចជា​នៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម