Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ៖ ហាមដាច់ខាតមិនឱ្យមានវ៉ា​​ក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់

បានផុស

នៅ

បន្ទាប់ពីទទួលដំណឹងថា ខេត្តមួយចំនួនមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋគោលដៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជាសំឡេងជូនទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្ត ដោយសម្ដេចបានដាក់បទបញ្ជា គឺ ហាមដាច់ខាតមិនឱ្យមានវ៉ា​​ក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ “ខ្ញុំសុំដាក់ចេញនូវ​បទបញ្ជាឱ្យឯកឧត្ដម លោកជំទាវជាអភិបាលខេត្តរាជធានីទាំងអស់ កិច្ចការជាអាទិភាពទី១ ត្រូវតែជាកិច្ចការប្រឆាំងកូវីដ-១៩ ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ អាទិភាពទី១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល លើកបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ។ ហាមដាច់ខាតមិនឱ្យមានវ៉ា​​ក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ”។

សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចបានរកឃើញមូលហេតុក្នុងការយឺតយ៉ាវនៅកន្លែងមួយចំនួនបណ្ដាលមកពីការផ្គត់ផ្គង់វ៉ាក់សាំង។ សម្ដេចបានរំលឹកថា កាលពីមុន ការផ្គត់ផ្គង់វ៉ាក់សាំងតាមដំណាក់ៗដោយសារយើងខ្វះវ៉ាក់សាំង តែឥឡូវវ៉ាក់សាំងមានគ្រប់គ្រាន់ ដែលត្រូវជំរុញវ៉ាក់សាំងនេះឱ្យទៅដល់គោលដៅ។​​

សម្ដេចតេជោ មានប្រសាសន៍ថា៖ “បទបញ្ជាក់របស់ខ្ញុំ បញ្ជាក់ជូនអភិបាល​​​​​រាជធានីខេត្តត្រូវតែធ្វើជាមេបញ្ជាការក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំង ត្រូវពិនិត្យមើលឱ្យច្បាស់ តើមានវ៉ាក់សាំងគ្រប់គ្រាន់ ឬទេ? ក្នុងករណីដែលវ៉ាក់សាំងមិនមានគ្រប់គ្រាន់ ត្រូវតែធ្វើសំណើមក​គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ហើយចម្លងជូន១ច្បាប់មកខ្ញុំ ដើម្បីខ្ញុំតាមដានត្រួតពិនិត្យអំពីការបញ្ជូនវ៉ាក់សាំងចុះតាមខេត្តនានា”។

សម្ដេចបានបញ្ជាក់ថា យើងមិនអនុញ្ញាតឱ្យមានវ៉ា​​ក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ នេះជាយុទ្ធសាស្ត្រសម្រាប់ឈានទៅមុខរបស់យើង ហើយមិនត្រូវទម្រន់​ និងផ្ដេកផ្តួលទៅនឹងបញ្ហាអ្វីទាំងអស់។ ករណីខ្វះខាត់វ៉ាក់សាំង ត្រូវស្នើវ៉ាក់សាំង ហើយ​​គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវតែបញ្ជូនវ៉ាក់សាំងទៅទុកនៅខេត្ត ហើយខេត្ត​ខ្លួនឯងត្រូវរក្សាទុកនៅទីនោះ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម