Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ចុះបង្រ្កាបរុះរើ សំណង់ខុសច្បាប់ នៅលើ កោះម្នាស់ ក្នុងស្រុកគិរីសាគរ

បានផុស

នៅ

(កោះកុង)៖ លោកអភិបាលរង ខេត្តកោះកុង និងមន្រ្តីសមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងបង្រ្កាបរុះរើសំណង់ខុ​សច្បាប់ នៅលើកោះម្នាស់ ស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈកោះនេះ ទទួលសិទ្ធិវិនិយោគ ដោយក្រុមហ៊ុន ញូញៀន។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង ខេត្តកោះកុង បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែសីហានេះថា ប្រតិបត្តិការអនុវត្តច្បាប់លើសកម្មភាពឈូសឆាយដី និងលួចសង់សំណង់ ធ្វើឡើងកាលពីថ្ងៃទី២៥ សីហាមិ្សលមិញ ក្រោយមានកិច្ចសុំអន្តរាគមន៍ ពីតំណាងក្រុមហ៊ុនញូញៀន ដែលក្រុមហ៊ុនធំមួយនៅក្នុងខេត្ត។

បើតាមលោក អ៊ុក ភ័ក្រ្តា អំឡុងពេលចុះបង្រ្កាប រុះរើសំណង់មួយចំនួន ពុំមានឃើញមានជនសង្ស័យ នៅទីតាំងកើតហេតុ ដោយពួកគេដឹងខ្លួនរត់គេចអស់ ពោលគឺមានតែវត្ថុភស្តុតាង ដូចជាសំណង់ទើបធ្វើថ្មី គ្រឿងចក្រជីកកាយ ម៉ាស៊ីនអារឈើ ទូកធ្វើដំណើរ និងឧបករណ៍ផ្សេងៗទៀត។ គិតមកទល់ម៉ោងនេះ គឺលោក ក៏កំពុងសុំគោលការណ៍ពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត ដើម្បីកំណត់មុខសញ្ញាមេខ្លោង យកមកផ្តន្ទាទោសតាមច្បាប់។

កោះម្នាស់ ត្រូវបានអាជ្ញាធរខេត្ត អះអាងថា ស្ថិតនៅក្នុងគ្របខណ្ឌ វិនិយោគតំបន់វិស្សមកាលតារាសាគរ តែគ្មានឯកសារណាមួយ បញ្ជាក់ថា កោះនេះមានទំហំផ្ទៃដីប៉ុន្មានហិចតា ហើយសំបូរទៅដោយសក្តានុពលអ្វីខ្លះទេ ខណៈវាមានភូមិសាស្រ្ត ស្របនឹងប្រជុំកោះសំខាន់ៗ ក្នុងទឹកដីខេត្តកោះកុង រួមមាន៖ កោះស្តេច កោះស្មាច់ និងកោះខ្មោចជាដើម៕ (ដោយ)៖ សិរីវឌ្ឍនៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម