Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ភរិយាឯកឧត្តម ជា សុទ្ធ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា សុ គម ត្រូវជាភរិយារបស់ឯកឧត្តម ជា សុទ្ធ អតីតសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ចាក់ថា មហាឧបាសិកា សុ គម បានទទួលមរណភាពនៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៤:១២នាទី ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ ។

លោកជំទាវកិត្តិសង្គហបណ្ឌតិ ក៏បានសំដែងនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់ មហាឧបាសិកា សុ គម ដែលជាស្ត្រី ជាមាតា និងជាជីដូនប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ដូចជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យព្រះពុទ្ធសាសនា ។

សពរបស់ មហាឧបាសិកា សុ គម ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមបែបប្រពៃណីជាតិ នៅគេហដ្ឋាននៃសព ផ្ទះលេខ២៦៩ ផ្លូវលេខ៦៣ នៅក្រោយវិមានព្រឹទ្ធសភា ហើយនឹងត្រូវដង្ហែយកទៅបញ្ចុះនៅវត្តចន្ទបុរីវង្ស នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ជា សុទ្ធ ព្រមទាំងក្រុមគ្រួសារ ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា សុ គម បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម