Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនជាងចម្លាក់ និងអ្នកជួញដូរភ្លុកដំរី២នាក់ ដកហូតភ្លុកដំរី១០៩ដុំ

បានផុស

នៅ

ជនសង្ស័យ២នាក់ជំនាញខាងលួចលាក់ជួញដូរ សំណាកភ្លុកដំរី ស្ថិតនៅពីរទីតាំងផ្សេងគ្នា ត្រូវកម្លាំង ចម្រុះក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលមានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ បានចុះបង្ក្រាបឃាត់ខ្លួនឈ្មួញ ព្រមទាំងដកហូតបានភ្លុកដំរីឆ្លាក់រួច និងមិនទាន់ឆ្លាក់សរុបទាំងអស់ចំនួន១០៩ដុំទង្ងន់ប្រមាណជាង៤គីឡូក្រាម ។

ប្រតិបត្តិការបង្រ្កាបភ្លុកដំរីរនេះបានធ្វើងឡើងកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នៅចំណុចផ្ទះលេខE41 និងផ្ទះលេខE43 ក្នុងបុរីមនោរម្យ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចឲ្យដឹងថា ការចុះបង្ក្រាបសំណាកភ្លុកដំរីនេះ ក្រោមការដឹកនាំសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការស្រាវជ្រាវពីកម្លាំងជំនាញ នៃ រដ្ឋបាលព្រៃឈើពីទីតាំងខាងលើ លួចលាក់ជួញដូរ សំណាកភ្លុកដំរី សមត្ថកិច្ចជំនាញក៍បានស្នើសុំទៅព្រះរាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចុះទៅឆែកឆេរ បង្ក្រាបជាក់ស្តែង។

តាមសមត្ថកិច្ចអោយដឹងទៀតថា ទីតាំងទី១ផ្ទះ លេខE41 ដែលមានម្ចាស់ឈ្មោះ ស៊ិន សុភាព ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាងចម្លាក់ សមត្ថកិច្ចដកហូតបានភ្លុកដំរីឆ្លាក់រួច ចំនួន៨ដុំ, ភ្លុកដំរីមិនទាន់ឆ្លាក់២៦ដុំ សរុបចំនួន៣៤ដុំទង្ងន់១,៨គីឡូក្រាម ចំណែកឯទីតាំងទី២ផ្ទះលេខE43ក្នុងបុរីមនោរម្យ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ជាប់គ្នា ដែលមានម្ចាស់ឈ្មោះធី សុម៉ាលី ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរ សមត្ថកិច្ចដកហូតបានភ្លុកដំរីឆ្លាក់រួចចំនួន១៥ដុំទង្ងន់០,៩០គីឡូក្រាម ,និងភ្លុកដំរីមិនទាន់ឆ្លាក់ចំនួន៦០ដុំទង្ងន់១,៥០គីឡូក្រាម, សរុបទាំងឆ្លាក់រួចនិងមិនទាន់ឆ្លាក់ចំនួន ៧៥ដុំទង្ងន់២,៤គីឡូក្រាម។ សរុប ទាំង២ផ្ទះដកហូតបានភ្លុកដំរីទាំងអស់ចំនួន ១០៩ដុំទង្ងន់៤,២គីឡូក្រាម។

វត្ថុតាងទាំងអស់ត្រូវបានដកហូត ចំណែកម្ចាស់ផ្ទះទាំង២នាក់ខាងលើត្រូវឃាត់ខ្លួនចាត់ការតាមច្បាប់៕

អត្ថបទ ៖ ឌីរៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ៩ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ១៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម១៦ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ១៩ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម