Connect with us

ព័ត៌មានជាតិ

ពិន័យបុរសម្នាក់ ២ លានរៀលល្មើសបម្រាមជួបជុំប្រមូលផ្ដុំអំឡុងពេលបិទខ្ទប់ក្រុងស្ទឹងត្រែង

បានផុស

នៅ

សមត្ថកិច្ច បានចុះ អប់រំ ណែនាំហើយមិនស្ដាប់ បានឃាត់ខ្លួនអ្នកលេងល្បែង១២នាក់ អប់រំ ៧នាក់ និងពិន័យបុរសម្នាក់ចំនួន ២លានរៀល។   

លោកវីរៈសេនីយ៍ឯក វ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវី១៩ ប្រភេទថ្មីដែលតា (Delta) មក រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសបិទខ្ទប់បណ្ដោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ១៧សីហាដល់ថ្ងៃទី ២៤សីហា ដោយស្ថានភាពជំងឺកូវីដ១៩ នៅមិនទាន់បានធូរស្បើយនៅឡើយ អាជ្ញាធរខេត្ត បានចេញសេចក្តីសម្រេចបន្តបិទខ្ទប់បណ្ដោះអាសន្នចំនួនមួយសប្តាហ៍ថែមទៀត។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការរងបានបន្តឲ្យដឹងទៀតថា​ ក្នុងរយៈពេលបិទខ្ទប់កម្លាំងសមត្ថកិច្ចបានធ្វើការចុះណែនាំ តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តលេខ ០៩៥ និងបានធ្វើការអប់រំ ប្រជាពលរដ្ឋ អ្នកលក់ដូរ អ្នកផឹកស៊ី អ្នកចេញក្រៅផ្ទះ ដើរល្មើសនឹងបម្រាមគោចរជាបន្តបន្ទាប់ ។   

លោកបន្តថា ក្រោយពីមានការអប់រំណែនាំហើយមិនស្ដាប់នៅ ថ្ងៃទី ១៨សីហា បានឃាត់អ្នកលេងល្បែងឆ្នោតឡូតូ១២នាក់ និងនៅថ្ងៃទី ១៩ សីហា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន បុរសម្នាក់ឈ្មោះធី មករា ភេទប្រុស រស់នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសានពិន័យចំនួន ២ លានរៀល (បទជួបជុំប្រមូលផ្ដុំ) ល្មើសមាត្រា ១០នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នឹងជំងឺឆ្លងកាចសាហាវប្រ​កបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។     

លោកថាអ្នកល្មើសត្រូវបង់ប្រាក់ពិន័យអន្តរកាលក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបង្កាន់ដៃពិន័យអន្តរការណ៍នេះ។ការបង់ប្រាក់ពិន័យអន្តរការណ៍នាំឲ្យរលត់បណ្ដឹងអាជ្ញា។បើប្រសិនមិនបានបង់ប្រាក់ពិន័យអន្តរការណ៍រយៈពេល ៣០ ថ្ងៃគិតចាប់ពីថ្ងៃទទួលបង្កាន់ដៃនោះ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី។         

សូមបញ្ជាក់ថា ក្នុងរយៈពេលបិទខ្ទប់ចាប់ពីថ្ងៃ ១៧ សីហា រហូតមកដល់ថ្ងៃទី២៦ សីហាឆ្នាំ ២០២១នេះ សមត្ថកិច្ចបាននាំយកមកអប់រំចំនួន ៧ នាក់ ពិន័យបុរសម្នាក់ចំនួន ២ លានរៀល និងឃាត់ខ្លួនអ្នកលេងល្បែងឆ្នោតឡូតូចំនួន ១២នាក់ បញ្ជូនទៅតុលាការផងដែរ៕

ដោយ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម