Connect with us

ព័ត៌មានជាតិ

អ្នកណាក៏ដោយ ឱ្យតែនៅលើទឹកដីកម្ពុជា គឺចាក់វ៉ាក់សាំងកូវីដ-១៩ជូនទាំងអស់

បានផុស

នៅ

ថ្លែងនៅក្នុងសារជាសំឡេងផ្ញើជូនក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានីខេត្តទាំងអស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឱ្យតែប្រជាជនដែលរស់នៅលើទឹកដីកម្ពុជា ពិសេសតំបន់ផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺយើងចាក់ជូនទាំងអស់ រាប់ទាំងអនិកជនផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា៖ “អ្នកណាក៏ដោយ មកពីណាក៏ដោយ ឱ្យតែនៅលើទឹកដីកម្ពុជា គឺចាក់ជូនទាំងអស់ មិនចាំបាច់ឱ្យគេទៅចាក់នៅភូមិនេះភូមិនោះ ស្រុកនេះស្រុកនោះ ខេត្តនេះខេត្តនោះនោះទេ”។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ត្រូវធ្វើកិច្ចការងារនេះឱ្យបានហ្មត់ចត់ដែលជាអាយុជីវិតរបស់ប្រជាជនយើង។ នេះជាកិច្ចការដែលយើងត្រូវធ្វើទាំងអស់គ្នាដោយខានមិនបាន ហើយត្រូវចាត់ទុកកិច្ចការងារនេះ ជាកិច្ចការអាទិភាពខ្ពស់បំផុតរបស់យើង”។

សម្ដេចបានបញ្ជាក់ថា យើងមិនអនុញ្ញាតឱ្យមានវ៉ា​​ក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ នេះជាយុទ្ធសាស្ត្រសម្រាប់ឈានទៅមុខរបស់យើង ហើយមិនត្រូវទម្រន់​ និងផ្ដេកផ្តួលទៅនឹងបញ្ហាអ្វីទាំងអស់។ ករណីខ្វះខាត់វ៉ាក់សាំង ត្រូវស្នើវ៉ាក់សាំង ហើយ​​គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងត្រូវតែបញ្ជូនវ៉ាក់សាំងទៅទុកនៅខេត្ត ហើយខេត្ត​ខ្លួនឯងត្រូវរក្សាទុកនៅទីនោះ។ ក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងអាកាស ត្រូវតែប្រើប្រាស់ឧទ្ធម្ភាគចក្រដឹកវ៉ាក់សាំងទៅកាន់ទីកន្លែងដែលនៅឆ្ងាយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានចំនួន ៨៨,៣៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៦២,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម