Connect with us

ព័ត៌មានជាតិ

ខេត្តរតនគិរីចាក់វ៉ាក់សាំងលើសផែនការ ខណៈខេត្ត៣ទៀតមិនមានវ៉ាក់សាំងចាក់គ្រប់គ្រាន់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចបានទទួលរបាយការណ៍អំពីខេត្តដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋលើសផែនការ ដោយខេត្តរតនគិរីចាក់លើសជាង១ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ មានប្រសាសន៍ថា៖ “ដូចជាខេត្តរតនគិរីដែលមានប្រជាជនជាង១២ម៉ឺននាក់ ប៉ុន្តែចាក់បានដល់ជាង១៣ម៉ឺននាក់ គឺជាចំណុចដ៏ល្អដែលប្រជាជនទៅដល់ទីណា មានវ៉ាក់សាំងទៅដល់ទៅនោះ ដែលយើងត្រូវយកគំរូនេះយកទៅអនុវត្តនៅកន្លែងផ្សេង”​។

​ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា មានខេត្តដែលចាក់វ៉ាក់សាំងជូនប្រជាជនបានតិចជាងចំនួនគោលដៅ ហើយក៏មានខេត្តដែលនៅសេសសល់ប្រជាជនមួយចំនួនមិនទាន់បានចាក់ ដូចជាកំពង់ឆ្នាំង ត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ដែលខេត្តទាំង៣ ត្រូវមកភ្នំពេញដើម្បីទទួលយកវ៉ាក់សាំងបន្ថែមទាំងយប់។

សម្ដេចតេជោ ហ៊ុន សែន បានសង្កេតឃើញថា គ្រាន់តែខេត្តចំនួន២ គឺខេត្តត្បូងឃ្មុំ និងខេត្ត​​កំពង់ឆ្នាំង មានមនុស្សមិនទាន់ចាក់វ៉ាក់សាំង ហែលជិត៥០ម៉ឺននាក់។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ហើយបើបូកថែម៨ម៉ឺននាក់ទៀតនៃខេត្តពោធិ៍សាត់​ដែលមិនទាន់មានវ៉ាក់សាំង ​ដែលទើបមកដឹកវ៉ាក់សាំងពីយប់មិញ គឺមនុស្សប្រហែលជាង៥០ម៉ឺននាក់ឯណោះ”។

សម្ដេចតេជោ បានដាក់ចេញនូវ​បទបញ្ជាឱ្យអភិបាលខេត្តរាជធានីទាំងអស់ ត្រូវយកកិច្ចការប្រយុទ្ធប្រឆាំងកូវីដ-១៩នេះ អាទិភាពទី១ ត្រូវតែទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល លើកបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់កម្ពុជានៅពេលនេះ និងហាមដាច់ខាតមិនឱ្យមានវ៉ា​​ក់សាំងដេកក្នុងឃ្លាំង ក្នុងពេលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម