Connect with us

ព័ត៌មានជាតិ

ដើរយំឡើងស្ពានជ្រោយចង្វារលោតទឹកសម្លាប់ខ្លួន តែត្រូវអ្នកសម្អាតស្ពានជួយទាន់​

បានផុស

នៅ

ស្ត្រី​ម្នាក់​មិនដឹង​ជាមាន​វិបត្តិ​រឿង​អ្វី​នោះទេ​ បាន​ដើរ​យំ​ឡើងលើ​ស្ពាន​ជ្រោយចង្វារគោលបំណង​លោត​ទឹក​សម្លាប់ខ្លួន​ តែ​សំណាងល្អ​បាន​អ្នក​អនាម័យ​កំពុង​មក​សម្អាត​នៅលើ​ស្ពាន​ឃើញ ក៏​ជួយ​អន្តរាគមន៍​ហៅ​គេ​ហៅ​ឯង​ចាប់​ឃាត់​ទាន់ពេល ​រួច​បញ្ចៀស​គាត់​ឲ្យ​ចុះមក​ត្រើយ​ខាង​លិច​វិញ​។​

ហេតុ​ការភ្ញាក់ផ្អើល​នេះបាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី២៦ ខែសីហា ​ឆ្នាំ២០២១ នៅលើ​ស្ពាន​ជ្រោយចង្វារ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុ​គេ​ឃើញ​ស្ត្រី​ម្នាក់​ស្លៀកពាក់​ឈុត​ពណ៌​ខៀវ​​ទទូ​កន្សែង​រួមទាំង​ពាក់​ម៉ាស​ដើរ​ឡើងលើ​ស្ពាន​ជ្រោយចង្វា​ដោយ​ទឹកមុខ​ស្រពោន​ព្រមទាំង​ទឹកភ្នែក​រហាម​ផង​ មិនដឹង​ជា​គាត់​កើត​ទុក​មិន​សុខចិត្ត​រឿង​អ្វី​នោះទេ។​ លុះដល់​ពាក់កណ្ដាល​ស្ពាន​បំណង​នឹង​លោតទឹក​សម្លាប់ខ្លួន ​ក៏​គាប់​ជួន​បាន​អ្នក​បោសសម្អាត​ធ្វើ​អនាម័យ​នៅលើ​ស្ពាន​ឃើញ​ដូច្នេះ​ក៏​ស្រែក​អន្តរាគមន៍​ឲ្យ​អ្នកជិតខាង​ជួយ​ឈប់​យានជំនិះ​ចាប់​ឃាត់ខ្លួន​ទាន់​ពេល​រួច​បញ្ចៀស​គាត់​ឲ្យ​ចុះមក​គោលដៅ​ត្រើយ​ខាងលិច​ដើម្បីឱ្យ​សមត្ថកិច្ច​សួរនាំ​ប៉ុន្តែ​ស្ត្រី​រូបនោះ​មិននិយាយស្ដី​ឬ​ផ្ដល់ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​ ក៏​ដូចជាអ្នកសារព័ត៌មាន​ដែល​កំពុងតែ​នាំគ្នា​រត់​ប្រសាច​ដើម្បី​សួរនាំ​ពី​រឿងហេតុ​នៃ​បញ្ហា​ដែល​ឈានដល់​ការប៉ុនប៉ង​លោតទឹក​សម្លាប់ខ្លួន​នោះឡើយ​ ហើយ​ស្ត្រី​រូបនោះ​ក៏​ព្យាយាម​ដើរចេញ​ពី​ក្រុម​អ្នកព័ត៌មាន​រហូត​ទៅដល់​ផ្លូវ៧០ ទើប​គេ​បែកផ្លូវ​គ្នា​អស់​ទៅ​ដោយ​មិនដឹងថា​ ស្ត្រី​រូបនោះ​គាត់​ដើរ​ទៅណា​ទៀតឡើយ ​ម្យ៉ាងវិញទៀត​គេ​ពុំបាន​ដឹងថា ​ស្ត្រី​រូបនោះ​រស់នៅ​ឬ​ធ្វើ​ការងារ​កន្លែង​ណា​ឡើយ​។ ​

ដូច្នេះហើយ​គេ​សង្ឃឹមថា ​គាត់​នឹង​ឈប់​មានបំណង​គិត​ខ្លី​ដូច្នេះ​តទៅទៀត​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម