Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​ ៖ មេរៀន និង​បទពិសោធន៍​ចំនួន​៤ ដែល​កម្ពុជា​អាច​រៀនសូត្រ​បាន​ពី​ព្រឹត្តិការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

បានផុស

នៅ

រ​ដ្ឋ​លេខា​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​អះអាង​ថា មាន​មេរៀន និង​បទពិសោធន៍​ចំនួន​៤ ដែល​កម្ពុជា​អាច​រៀនសូត្រ បាន​ពី​ព្រឹត្តិការណ៍​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប្រវត្តិសាស្ត្រ​ជូរចត់​របស់ខ្លួន​” ក្នុងនោះ​ត្រូវខិតខំ​ថែរក្សា និង​ផ្តល់​តម្លៃ​លើ​សន្តិភាព ដែល​ខ្លួន​កំពុង​តែមាន កុំ​ចាំ​រហូតដល់​បាត់បង់ ហើយ​ទើប​ចេះ​ស្តាយក្រោយ​បើតាម​លោក ជិន ម៉ា​លីន មាន​មេរៀន និង​បទពិសោធន៍​ចំនួន​៤​នោះ​រួមមាន​៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី​១- ការពង្រឹង​នូវ​ឯកភាព និង​សា​ម្គី​ភាព​ផ្ទៃក្នុង​ជាមួយ និង​ស្មារតី​ជាតិនិយម គ្មាន​បរទេស​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះទេ​។​

ទី​២- ការខិតខំ​ថែរក្សា និង​ផ្តល់​តម្លៃ​លើ​សន្តិភាព ដែល​ខ្លួន​កំពុង​តែមាន កុំ​ចាំ​រហូត​ដល់ពេល​បាត់បង់​ទើប​ចេះ​ស្តាយក្រោយ​។​

​ទី​៣- ភាពអណាធិបតេយ្យ នៃ​សណ្តាប់ធ្នាប់​នយោបាយ​អន្តរ​ជាតិ​នាពេល​បច្ចុប្បន្ន ដែល​ចាប់ផ្តើម​ពី​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ក្រោម​ហេតុផល និង​លេស​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពី​ប្រទេស​មហាអំណាច និង​បន្ទាប់មក​ឈាន​ទៅ​រក​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​គ្រប់គ្រង និង​កាន់កាប់​។

ទី​៤- វិធានការ​ក្នុងការ​ឆ្លើយតប ទប់ស្កាត់ និង​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍​ដែល​កំពុង​តែមាន​នាពេល​បច្ចុប្បន្ននេះ តាមរយៈ​ការពង្រឹង​ខ្លួនឯង ទំនាក់ទំនង​អន្តរជាតិ និង​នយោបាយ​ការទូត និង​ការអនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ។

គួរ​រំលឹក​កថា វិបត្តិ​សង្គ្រាម​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ថ្មីៗ​នេះ រុញច្រាន​ប្រទេស​មួយ​នេះ​ឲ្យ​ធ្លាក់ចូល​ក្នុងស្ថានភាព​ដ៏​មហន្តរាយ និង​គ្រោះថ្នាក់​បំផុត​។ ជាក់ស្ដែង ក្រោយ​ពេល​ដែល​ក្រុម​តា​លី​បង់ បាន​ច្បាម​សង្គ្រុប​យក​អំណាច​ដោយ​ផ្ដួលរំលំ​រដ្ឋាភិបាល​អា​ហ្វ​ហ្កា​នី​ស្ថាន​បានធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​ពិភពលោក​មួយ​នេះ ធ្លាក់ចុះ​ទៅ​រក​ស្ថានភាព​ដ៏​អាក្រក់​បំផុត​។

មក​ទល់​ពេល​នេះ យើង​មិនទាន់​ដឹង​ថា តើ​ជោគវាសនា​របស់​ប្រទេស អា​ហ្វ​ហ្កា​នី​ស្ថាន​នឹង​ក្លាយទៅជា​យ៉ាងណា​នៅឡើយ​ទេ បើទោះបី​ជា ថ្មីៗ​នេះ ក្រុម​មេដឹកនាំ​តា​លី​បង់​ចេញមុខ​ប្រកាស​អំពី​ការ​បន្ធូរបន្ថយ​ច្បាប់​មួយចំនួន​ក៏​ដោយ​ចុះ ប៉ុន្ដែ​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ភាគច្រើន​នៅតែ​មិន​ទុកចិត្ត​ក្រុម​ឧទ្ទាម​នេះ​នៅឡើយ​ទេ ត្បិត​ថា កាលពីមុន​ក្រុម​នេះ ធ្លាប់​នៅ​ក្ដោប​ក្ដាប់​អំណាច​កាលពី​ជាង​២០​ឆ្នាំមុន មានការ​អនុវត្ត​ច្បាប់​យ៉ាង​ឃោរឃៅ ពិសេស​ការដាក់វិន័យ​តឹងរ៉ឹង​បំផុត​ចំពោះ​មនុស្ស​ស្រី​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម