Connect with us

ព័ត៌មានជាតិ

ទឹកភ្លៀងធ្លាក់ពីភ្នំ​ បំផ្លាញផ្ទះពលករខ្មែរ​ កួចយកឪពុក និងកូនតូចទៅជាមួយ

បានផុស

នៅ

សពឪពុកដែលជាពលករខ្មែរ ត្រូវបានគេប្រទះឃើញទាក់ជាប់នឹងគល់ឈើរលំធំមួយ រីឯកូនប្រុសអាយុ២ឆ្នាំ បាត់ខ្លួនតាមខ្សែទឹក ដោយរកមិនទាន់ឃើញនៅឡើយ ដោយសារជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមគេហទំព័រក្នុងប្រទេសថៃបានផ្សព្វផ្សាយថា នៅវេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិ៤ ឃុំសំណាក់ថង ស្រុកមឿង ខេត្តរ៉ាក់យ៉ង មានជំនន់ទឹកភ្លៀងមួយបានកើតឡើង ដោយទឹកបានហូរធ្លាក់ពីលើភ្នំ ព្រមទាំងបានបោកបំផ្លាញ់ផ្ទះរបស់ពលករខ្មែរមួយខ្នង ដែលសង់នៅក្បែជើងភ្នំ បណ្តាលឱ្យបាក់បែកខ្ទេចខ្ទីទាំងស្រុង ខណ:ដែលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក។

នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ គឺទឹកបានកួចយកឪពុក និងកូនប្រុសអាយុ ២ ឆ្នាំ ដែលពួកគេគឺជាពលករខ្មែរ ទៅជាមួយផងដែរ ចំណែកស្ត្រីជាម្តាយបានរងរបួសដោយសារកប់នៅក្នុងភក់។

នៅពេលនោះទាំងអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ បានតាមរកឪពុក និងកូនដែលបានបាត់ខ្លួនទៅតាមទឹក ទីបំផុតក៏បានឃើញសពឪពុកដែលមានឈ្មោះ ឆាយ អាយុ ២២ ឆ្នាំ បានស្លាប់ជាប់នឹងគល់​ឈើធំមួយក្នុងសភាពគ្មានសម្លៀក បំពាក់ដោយសារទឹកវាយបំផ្លាញ ដោយឡែកកូនប្រុសអាយុ ២ ឆ្នាំ គឺរកមិនទាន់ឃើញនៅឡើយ ដោយសារតែទឹកកំពុងហូរបន្តកាត់ទីប្រជុំជនក្នុងឃុំ សំណាក់ថង នៅឡើយ។

តាមការរៀបរាប់ពីលោក កួន ដែលត្រូវជាឪពុកបង្កើតរបស់សពបាននិយាយថា ពួកគេបានសង់ផ្ទះនៅជើងភ្នំដូចគ្នាតែនៅឆ្ងាយពីគ្នា ដោយមានការងារជាអ្នកចៀជ័រកៅស៊ូ។

លោកបានបន្តថា នៅយប់កើតហេតុប្រហែងជាម៉ោង១ រំលងអាធ្រាត្រ គឺមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងលុះពេលទៀបភ្លឺក៏ឮសន្ធឹកទឹកធ្លាក់ពីលើភ្នំតែម្តង ហើយក៏បានកួចចំផ្ទះកូនរបស់ខ្លួនទៅជាមួយ។

សមត្ថកិច្ចបានសន្និដ្ឋានថា កូនប្រុសអាចត្រូវឪពុកឱបជាប់នឹងទ្រូង ពេលទឹកកួច ហើយក៏ត្រូវរបូតទៅវិញពេល​ដែលខ្លួនបានស្លាប់ជាប់នឹងគល់ឈើ ឯកូនប្រុសក៏អាចត្រូវខ្សែទឹកកួចនាំយកទៅបន្តទៀត ដោយពេលនេះ ទាំងពលរដ្ឋក៏ដូចជាសមត្ថកិច្ចកំពុងតាមរកនៅឡើយ៕

អត្ថបទ៖សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​សង្វាក់កម្ម​កែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ១០ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Han So Hee វិលមកវិញ ថ្វីបើនៅតែរងចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម