Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់​ជន​សង្ស័យ​ម្នាក់ ​សម្លាប់​ក្មេង​ប្រុស​អាយុ​​​១២ ឆ្នាំ​​

បានផុស

នៅ

សមត្ថកិច្ច​បាន​​ឃាត់​ជន​សង្ស័យ​ម្នាក់ ដែល​បាន​សម្លាប់​ក្មេង​ប្រុស​អាយុ​១២ ​ឆ្នាំ​កាល​ពី​យប់​ថ្ងៃ​ទី ២៦ ខែ​​សីហា ឆ្នាំ​២០២១​។ ហេតុ​ការណ៍​នេះបង្កការភ្ញាក់ផ្អើល​នេះ​ កើត​​ឡើង​​កាល​ពី​វេលា​ម៉ោង​៦​ និង៣០នាទីល្ងាច​ ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ២០២១​ នៅបន្ទប់ជួលជាន់ទី២​ ភូមិ​ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះគៀន​ ដារ៉ា​ ភេទប្រុសអាយុ១២ឆ្នាំ​ រស់នៅបន្ទប់ជួលជាមួយម្តាយ​ជាន់ទី១​ ភូមិ​ សង្កាត់​កើត​ហេតុខាង​លើ​ មាន​ស្រុក​កំណើត​នៅ​ស្រុកកោះក្រឡ​ ខេត្ត​បាត់​ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើត​ហេតុ​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​កន្លែងកើត​ហេតុ​អស់​រយះ​ពេល​២​ឆ្នាំមក​ ហើយ ហើយ​គាត់​ជា​ស្ត្រីមេម៉ាយ​ រាល់ថ្ងៃមានកូនចំនួន២នាក់​ ស្រី​ម្នាក់​ប្រុស​ម្នាក់​ កូន​ច្បងអាយុ១៥ឆ្នាំ​ ចំណែកកូនប្រុស​ ដែលស្លាប់អាយុ១២ឆ្នាំ។​ ថ្ងៃ​កើ​ហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​នៅ​បន្ទប់​ជួល​តែ​ម្នាក់​​ឯង​ ដោយ​ម្តាយ​ និង​បង​ស្រី​ទៅ​ធ្វើ​ការ​អស់​។​

ប្រភពព័ត៌មាន​ពី​ម្តាយ​ក្មេងរងគ្រោះបានបន្តថា​ មុន​ពេលកើត​ហេតុ​រូប​គាត់​កំពុង​ធ្វើ​ការ​ស្រាប់​តែ​ម្ចាស់​ផ្ទះ​ជួល​បាន​ទូរស័ព្ទ​ប្រាប់​​ថា​កូន​ប្រុស​របស់​គាត់​ត្រូវ​ជន​មិនស្គាល់មុខសម្លាប់​ច្រក​បាវ​ទុក​ក្នុង​បន្ទប់​ផ្សេង​នៅ​ជាន់​ទី​២​ ភ្លាម​នោះ​រូប​គាត់​ក៏​ចេញ​ពី​កន្លែង​ធ្វើ​ការ​សំដៅ​មក​បន្ទប់​ជួល​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​តែ​ម្តង​។​

ក្រោយពីដឹងថា​កូន​របស់​គាត់​ស្លាប់​ហើយ​​គាត់​បាន​ទៅ​ពិនិត្យ​ក្នុង​បន្ទប់​ជួល​ ថា​បាត់​បង់​ខ្សែ​ក​ផ្លាទីន​មួយ​ខ្សែ​ កូន​ជ្រូក​សន្សំ​លុយមួយ​ ទូរស័ព្ទ​ម៉ាកOppo​ មួយ​គ្រឿង​ផង​ដែរ​។​ជុំ​វិញ​ករណី​ខាងលើ​នេះ​ផង​ដែរ​កម្លាំង​សមត្ថ​ថកិច្ចបាន​ឃាត់​ខ្លួនបុរសម្នាក់យកទៅសួរនាំ​ ដែលស្ថិតក្នុងការសង្ស័យ។ ​ក្រោយ​ពី​ពិនិត្យ​សព​រួច​សមត្ថកិច្ចបាន​ប្រគល់​ទៅ​សាច់​ញាតិ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

៤ ច្រក​សំខាន់ មមាញឹក​ជាច្រក​​​ដឹកជញ្ជូន​ទំនិញដ៏សំខាន់​ចេញចូល​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១៣ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ២១ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ៣២ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ៣៤ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម