Connect with us

ព័ត៌មានជាតិ

ឃាត់ជនដៃដល់ម្នាក់​ក្រោយពីចាក់សម្លាប់​ក្មេងប្រុសអាយុ ១២ ឆ្នាំ ប្លន់យកទ្រព្យសម្បត្តិ

បានផុស

នៅ

ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំចំណែកបក្ខពួកផ្សេងទៀតគេចខ្លួនបាត់ក្រោយពីចាក់សម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំ ម្នាក់ប្លន់យកទ្រព្យសម្បត្តិ។

ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ភូមិត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះគៀន ដារ៉ា ភេទប្រុសអាយុ១២ឆ្នាំ ជាសិស្សរស់នៅបន្ទប់ជួលលេខ៥ជាមួយម្តាយ ជាន់ទី១ ភូមិ សង្កាត់កេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកកោះក្រឡ ខេត្តបាត់ដំបង។

ចំណែកជនដៃដល់ឈ្មោះគ្រីប ណាន់ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់​ជួល​លេខ​​១៣ ជាន់ទី២។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុស្ត្រីជាម្តាយជនរងគ្រោះបានមកស្នាក់នៅកន្លែងកេីតហេតុអស់រយះពេល២ឆ្នាំមកហេីយ ហេីយគាត់ជាស្ត្រីមេម៉ាយ រាល់ថ្ងៃមានកូនចំនួន២នាក់ ស្រីម្នាក់ប្រុសម្នាក់ កូនច្បងអាយុ១៥ឆ្នាំ ចំណែកកូនប្រុសដែលស្លាប់អាយុ១២ឆ្នាំ។

នៅថ្ងៃកេីតហេតុក្មេងប្រុសរងគ្រោះ បាននៅបន្ទប់ជួលតែម្នាក់ឯងដោយម្តាយនិងបងស្រីទៅធ្វេីការអស់។

ប្រភពព័ត៌មានពីម្តាយក្មេងរងគ្រោះបានបន្តថា មុនពេលកេីតហេតុរូបគាត់បានខលទូរស័ព្ទមកកូនបំណងប្រាប់ថាគាត់ថែមម៉ោងតែខលមិនចូល បន្ទាប់ក៏មានអ្នកស្នាក់នៅបន្ទប់ក្បែរខលប្រាប់គាត់ថាឃេីញទ្វារ​បេីក​ចំហរតែមិនឃេីញកូន ពេលនោះគាត់ក៏បានចេញមកបន្ទប់ជួលក៏មានការភ្ញាក់ផ្អេីលដោយកុនរបស់គាត់ត្រូវជនដៃដល់ចាក់សម្លាប់រួចយកសពទៅលាក់ទុកនៅជាន់ទី២ បន្ទប់លេខ១៣។

ក្រោយពីដឹងថាកូនរបស់គាត់ស្លាប់ហេីយគាត់បានទៅពិនិត្យក្នុងបន្ទប់ជួលឃេីញថាបាត់បង់ខ្សែកផ្លាទីនមួយខ្សែ កូនជ្រូកសន្សំលុយមួយ ក្នុនោះមានលុយជាង៣០០ដុល្លារ ទូរស័ព្ទម៉ាកOppo មួយគ្រឿងផងដែរ។

ជំវិញករណីខាងលេីនេះផងដែរកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនដៃដល់ម្នាក់ដែលជាអ្នកស្នាក់នៅបន្ទប់​លេខ១៣តែម្តង និងកាំបិតចុងស្រួចមួយដេីមចំណែកបក្ខពួកម្នាក់ទៀតឈ្មោះខ្ទេីយ រឺចេក បានគេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះមានស្លាកស្មាខាងក្រោយខ្នងចំនួន២កន្លែងដោយជនដៃដល់ប្រើកាំបិតចុងស្រួចចាក់។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅសាច់ញាតិដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

ថៃ មានពិធីការិនី AI ផ្សាយព័ត៌មានតាមទូរទស្សន៍ លើកដំបូង

ព័ត៌មានជាតិ៨ នាទី មុន

ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗ​​ពី ១៦-១៧ មូលដ្ឋាន ​ផ្តោត​ផ្នែក​សង្វាក់កម្ម​កែច្នៃ​ផល​កសិកម្ម

ព័ត៌មានជាតិ១៤ នាទី មុន

ក្រសួងអប់រំ ដាក់ចេញយុទ្ធសាស្ត្រ ២០២៤-២០២៨ លើកកម្ពស់​វិស័យអប់រំនៅកម្ពុជា កាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ជំនួបខ្លាំងប៉ះខ្លាំង ដណ្តើមខ្សែក្រវាត់ស្តេចគ្រុឌ អមដោយប្រាក់​រង្វាន់សរុប១០០លានរៀលក្នុងព្រឹត្តិការណ៍ប្រដាល់​គ្រុឌគុនខ្មែរ Reign of Kings

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតអ្នកនាំពាក្យលោក ថាក់ស៊ីន ប្រកាសវិលត្រឡប់ចូលស្រុកវិញ ក្រោយ​និរទេស ១៥ ឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម