ឃាត់ស្ត្រីលក់បន្លែត្រីសាច់ម្នាក់ ខណៈល្មើសច្បាប់នៅវិមានឯករាជ្យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់ស្ត្រីលក់បន្លែត្រីសាច់ម្នាក់ ខណៈល្មើសច្បាប់នៅវិមានឯករាជ្យ

បានផុស

នៅ

ស្ត្រីអ្នកលក់បន្លែត្រីសាច់តាមម៉ូតូម្នាក់ត្រូវបានកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចដែលដាក់គោលដៅប្រចាំការនៅវិមានឯករាជ្យធ្វើការចាប់ឃាត់ម៉ូតូយកទៅរក្សាទុក ដោយសារតែស្ត្រីរូបនោះជិះបញ្ច្រាសទិសដៅហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះថា នៅវេលាម៉ោង១៩:០០នាទី ដល់ម៉ោង២២:០០នាទីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តអនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលបានធ្វើការឃាត់ម៉ូតូចំនួន ០២ គ្រឿង ក្នុងនោះមានស្ត្រីអ្នកលក់បន្លែត្រីសាច់(លក់តាមម៉ូតូ)​និងកង់ចំនួន ០១ គ្រឿង ។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services