Connect with us

ព័ត៌មានជាតិ

លោក ឃួង ស្រេង ជំរុញឲ្យចាត់វិធានការម៉ឺងម៉ាត់ ចំពោះការ លួចបើក ក្លឹបកម្សាន្ត ខារ៉ាអូខេ និងការជួបជុំផឹកស៊ី

បានផុស

នៅ

អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើក ក្លឹបកម្សាន្ត ខារ៉ាអូខេ ការជួបជុំផឹកស៊ី នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី ទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីឈាន ទៅបើករាជធានីភ្នំពេញ និងប្រទេសជាតិជាធម្មតាឡើងវិញ។

ការជំនួញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌចំនួន២រូប ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជ ធានី និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងពីធីនោះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ត្រូវបានផ្ទេរទៅកាន់តំណែងថ្មីជាអភិបាល នៃគណៈអភិបាល ខណ្ឌឬស្សីកែវ។ ចំណែកលោក ជា ពិសី ដែលជាអភិបាល នៃគណៈអភិ បាល ខណ្ឌឫស្សីកែវ ត្រូវបានផ្ទេរមកកាន់តំណែង ជាអភិបាល នៃគណៈអភិបាល ខណ្ឌទួលគោកវិញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា មកដល់ពេលនេះ នៅមានខណ្ឌមួយចំនួន មានអ្នកកំពុងលួចបើក ក្លឹបកម្សាន្ត លួចបើកខារ៉ាអូខេ ជួបជុំផឹកស៊ី។ ដូច្នេះទេ លោកស្នើឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ឲ្យបាន នូវក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងនេះ។ លោកបញ្ជាក់ថា យើងមិនត្រូវធ្វើតាមការណែនាំទៀតទេ គឺត្រូវតែចុះទៅបង្ក្រាបតែម្ដង ដើម្បីឈានទៅដល់ការលុបបំបាត់ ឲ្យបាននូវការរីក រាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីប្រភេទដែលតានេះ និងដើម្បីឈានទៅបើកឡើងវិញ នៅរាជ ធានីភ្នំពេញ និងនៅទូទាំងប្រទេស។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យមានការល្បាត នៅក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទប់ស្កាត់បទល្មើស និងទប់ស្កាត់ បាននូវការជួបជុំការផឹកស៊ី ដែលបង្កឲ្យមានហានិភ័យខ្ពស់ នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩។

បន្ថែមពីលើនេះទៀត លោកក៏បានជំរុញ ឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេសលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវ ដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួន ឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបានការចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជា ការឯកភាពរាជធានីភ្នំពេញ បានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរ ហើយនោះ។

បន្ថែមពីលើនេះទៀត លោកឃួង ស្រេង ក៏បានជំរុញឲ្យអភិបាល នៃគណៈអភិបាលខណ្ឌទាំងពីរ អនុវត្ត​ការ ងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យ នៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នា ឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សា និងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់ឲ្យបាន នូវទំនាស់ ដីធ្លី ដែលកើតឡើងថ្មីទៀត៕

(ដោយ)៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម