Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា ផ្តល់ថវិកា៦៩៨,០០០ដុល្លារជាជំហានទី៣ ដល់សមាគមអតីតយុទ្ធជនកម្ពុជា​

បានផុស

នៅ

កាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាចំនួន៦៩៨,០០០ដុល្លារ​ជា​ជំហាន​ទី​៣​ដែល​ជា​វគ្គ​បញ្ចប់ ជូន​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា សម្រាប់​បន្ត​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ​ចំនួន៦២៨​គ្រួសារ នៅ​ភូមិ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជាដែល​ប្តេជ្ញាចិត្ត​ជួយ​សម្រាល​ការលំបាក​ដល់​គ្រួសារ​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ​នោះ នៅ​ថ្ងៃ​សុក្រ ទី២៧ ខែសីហា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួង​ម៉ែ នរោត្តមមុនិនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស បានផ្តល់​ថវិកា​ចំនួន៦៩៨,០០០​ដុល្លារ​(​ប្រាំមួយ​សែន​ប្រាំបួន​ម៉ឺន​ប្រាំបី​ពាន់​ដុល្លារ​អាមេរិក​) ជា​ជំហាន​ទី​៣

ដែលជា​វគ្គ​បញ្ចប់ ជូន​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា សម្រាប់​បន្ត​សាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​កម្ពុជា​ក្រីក្រ​ចំនួន ៦២៨​គ្រួសារ នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ត្រ​យឹ​ង ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់លោក​ជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

សូមបញ្ជាក់​ជូន​ថា កាកបាទក្រហមកម្ពុជា បានផ្តល់​ថវិកា​ចំនួន៥០​ម៉ឺន​ដុល្លារ ជា​ជំហាន​ទី​១ កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២១ និង​ចំនួន១​លាន​ដុល្លារ ជា​ជំហាន​ទី​២ កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅជូន​ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា ហើយ​កាកបាទក្រហមកម្ពុជា ក៏បាន​ប្រគល់​ផ្ទះ​ចំនួន៥០​ខ្នង ជា​ជំហាន​ទី​១ កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០២១ និង​ប្រគល់​ផ្ទះ​ចំនួន ២៥០​ខ្នង ជា​ជំហាន​ទី​២ កាលពី​ថ្ងៃទី១៥ ខែ​សីហា ឆ្នាំ​២០២១​កន្លងទៅ​រួចមកហើយ​។​

បងប្អូន​អតីតយុទ្ធជន​ដែល​បាន​ចូលមក​រស់នៅ​បណ្តើរៗ ក៏បាន​ចាប់​ផ្តើមក​សាង​ជីវិត​ថ្មីនៅ​លើ​ទឹកដី​ថ្មី ប្រកប​ដោយ​ក្តីសង្ឃឹម និង​មាន​សុភមង្គលជាមួយនឹង​ការដាំដុះ​ភោគផល​បន្លែបង្ការ​ជាច្រើន​មុខ ការចិញ្ចឹម​សត្វ និង​ការលក់ដូរ​ជាដើម​។​ កូនៗ​របស់​ពួកគាត់​ដែលជា​អ្នក​នៅ​ខេត្ត​ផ្សេងៗ​បានមក​លេង​ដល់​ទីនេះ ក៏មាន​ក្តីរំភើប សប្បាយរីករាយ ដោយ​មិន​នឹកស្មានថា​ ឪពុកម្តាយ​របស់គាត់​ទទួលបាន​ផ្ទះ​ស្អាត មាន​ដី​ល្អ និង​ទីតាំង​គួរឱ្យ​ចង់​រស់នៅ​បែប​នេះ​នោះទេ​។​

យោងតាម​វឌ្ឍនភាព​នៃ​ដំណើរការ​សាងសង់ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា គ្រោង​នឹង​រៀបចំ​ពិធី​ប្រគល់​-​ទទួល​ផ្ទះ​ចំនួន ៣២៨​ខ្នងជា​វគ្គ​បញ្ចប់ នៅ​ដើម​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខនេះ​។​

សូម​ជម្រាបជូន​ថា ផ្ទះ​នីមួយៗ មាន​ទំហំ៥​ម៉ែត្រ គុណ​នឹង៧​ម៉ែត្រ​,គ្រឿង​បង្គុំ​ធ្វើ​ពី​ដែក​, សសរ​ចាក់​ស៊ីម៉ង់តិ៍​, ជញ្ជាំង​ស្មា​តបត​, ដំបូល​ស័ង្កសី និង​ត​តាក​ខាងក្រោយ​ផ្ទះ​ធ្វើជា​ចង្ក្រាន​បាយ ដែល​ចំណាយ​ថវិកា​តម្លៃ​៣.៥០០​ដុល្លារ​អាមេរិក​។​ ដោយឡែក បង្គន់​អនាម័យ​ដាច់ដោយឡែក មានតម្លៃ​២៧០​ដុល្លារ​អាមេរិក​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម