Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរស្រុកសំរោង បន្តជួស​ជុលផ្លូវលំ​ប្រវែង ៣,៨៦៦ ម៉ែត្រ ជូនពលរដ្ឋ​ប្រើប្រាស់

បានផុស

នៅ

អាជ្ញាធរស្រុកសំរោង ខេត្តតាកែវ បានបើកការដ្ឋានជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិប្រវែង ៣,៨៦៦ ម៉ែត្រ ទទឹងប្រវែង ៥,៥ ម៉ែត្រ ឆ្លងកាត់ ចំនួន ៥ ភូមិ រួមមានភូមិស្វាយទង ភូមិត្រាំគល់ ភូមិអង្គញ់ ភូមិព្រៃ​ជ័រ និងភូមិត្រពាំងឃ្លោក សម្រាប់បំរើផលប្រយោជន៍ជូនពលរដ្ឋ​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កេត ម៉ៅ ​អភិបាលស្រុកសំរោង បានថ្លែងថា ផ្លូវដែល​បើកការដ្ឋានជួសជុល​នេះ គឺជាផ្លូវលំក្រាល​គ្រួសធម្មជាតិ ប្រវែង ៣,៨៦៦ ម៉ែត្រ និងទទឹងប្រវែង ៥.៥ ម៉ែត្រ ដោយឆ្លងកាត់៥ ភូមិ មានភូមិស្វាយទង ភូមិត្រាំគល់ ភូមិអង្គញ់ ភូមិព្រៃជ័រ និងភូមិត្រពាំងឃ្លោក ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ ឆ្នាំ ២០២០។ 

ជាមួយគ្នានេះលោក ​អភិបាល ​ស្រុកសំរោង ក៏បានលើកឡើងថា មានសន្តិភាព មានផ្លូវល្អ ទើប មានការ​អភិវឌ្ឍ​​គ្រប់វិស័យ ៕

អត្ថបទ ៖ រ៉ាវុទ្ធ


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម