Connect with us

ព័ត៌មានជាតិ

ក្រសួងពីររួមគ្នាលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធអនឡាញចំពោះកុមារ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំ សិក្ខាសាលាស្តីពី កិច្ចការពារកុមារតាមប្រព័ន្ធអឡាញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃការប្រើប្រាស់ប្រព័ន្ធអនឡាញចំពោះកុមារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីបិទសិក្ខាសាលាស្ដីពី  «កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា» ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពីហានិភ័យ​នៃប្រព័ន្ធអនឡាញចំពោះកុមារ ការចូលរួមជាចាំបាច់ពីឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ជាពិសេសកុមារតូចៗ ឱ្យយល់ច្បាស់ពីហានិភ័យដែល​បណ្ដាលមក​ពី​ប្រព័ន្ធ​អ៊ីនធឺណិត និងជៀស​ផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ព្រមទាំង​អាចស្វែងរក​ដំណោះស្រាយដើម្បីឆ្លើយតបទៅនឹង​បញ្ហាដែលកើតមានឡើង​។

លោករដ្ឋមន្ត្រីបានបន្តថា ការចូលរួមធានាសុវត្ថិភាពតាមបណ្ដាញ​អ៊ីនធឺណិត ជាពិសេសលើ​កុមារតូចៗដែលជាក្រុមងាយរងគ្រោះ ពិតជាមាន​ភាព​ចាំ​បាច់​ជា​ខ្លាំង ព្រមទាំង​ឆ្លើយ​តប​ទៅ​នឹង​​បញ្ហា​ដែល​ជា​ក្ដី​បារម្ភ​កំពុង​​កើត​មាន​ជាក់ស្ដែង​ក្នុង​សង្គម​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ស្រប​ពេល​ដែល​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​​សម្រាប់​កុមារ​មាន​ភាព​ទូលំទូលាយ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ពិសេស​ក្នុង​អំឡុង​នៃបរិបទជំងឺកូវីដ-១៩ សិស្សានុសិស្សត្រូវការជាចាំបាច់នូវ​ការប្រើប្រាស់អ៊ីនធឺណិត ដើម្បីបម្រើដល់ការសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជា​ការ​លើក​កម្ពស់​ការ​​អប់រំ​តាម​បែប​ឌីជីថល កុមារមិនអាចកាត់ផ្តាច់ពីតម្រូវការអ៊ីនធឺណិតបានឡើយ ជាហេតុធ្វើឱ្យកុមារងាយប្រឈមមុខខ្ពស់ទៅនឹងការបៀតបៀន និងការរំលោភបំពានតាមអនឡាញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម