Connect with us

ព័ត៌មានជាតិ

សុវណ្ណ រិទ្ធី សុំទោស អគ្គនាយក​ទូរទស្សន៍​ហង្សមាស

បានផុស

នៅ

លោក សុវណ្ណ រិទ្ធី ជាអ្នកយកព័ត៌មាន TVFB បានចេញលិខិតសុំទោស លោក ឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាស។ នេះបើយោងតាម​​លិខិត​មួយ​ច្បាប់​ ដែល​​គេហទំព័រកម្ពុជាថ្មីទទួល​បាន​។

លោក សុវណ្ណ រិទ្ធី បញ្ជាក់ក្នុង​លិខិត​ថា ខ្លួន​​គ្មានចេតនា​អត្ថាធិប្បាយធ្វើឱ្យប៉ះបាល់ទៅដល់ក្រុមហ៊ុន នៃស្ថានីយ៍ទូរទស្សន៍នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតសុំទោស លោក សុវណ្ណ រិទ្ធីបញ្ជាក់ថា ” ដោយសារពេលនោះ បុគ្គលិកម្នាក់ដែលបម្រើការងារនៅទូរទស្សន៍ហង្សមាស គាត់មិនរក្សាគម្លាត ហើយដាក់មេក្រូមកលើក្បាលខ្ញុំបាទ ពេលខ្ញុំកំពុងសម្ភាសន៍ ខ្ញុំគ្រាន់តែមិនចង់ឱ្យបុគ្គលនោះ មិនរក្សាគម្លាត ព្រោះខ្ញុំគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល”។

លោកបន្តថា ការអត្ថាធិប្បាយរបស់លោក គ្មានចេតនាទៅលើក្រុមហ៊ុនទូរទស្សន៍ហង្សមាសទាំងមូលទេ ដោយលោកចង់សំដៅទៅលើបុគ្គល ដោយមិនបានគិតថាប៉ះពាល់ទៅដល់ក្រុមហ៊ុន។កម្ពុជាថ្មី​មិនទាន់សុំ​ការបំភ្លឺពីលោក សុវណ្ណ រិទ្ធី បាន​នៅ​ឡើយ​៕

អានលិខិត​ពិស្តារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម