Connect with us

ព័ត៌មានជាតិ

អាជ្ញាធរច្រានចោលទាំងស្រុងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលថាមានពលករពុលក្អួត​ចង្អោរបន្ទាប់ពីបរិភោគផ្លែមៀន​

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការ​បដិសេធថា​ ពុំមាន​ពលករ​ខ្មែ​រណា​ម្នាក់​ពុល ក្អួតចង្អោរ​បន្ទាប់ពី​បរិភោគ​ផ្លែ​មៀន និង​ផ្លែ​តា​ង៉ែ​ននៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដូច​ការផ្សាយ​របស់​បណ្ដា​ញ​ព័ត៌មាន​សង្គម​ឈ្មោះ , RFA khmer(​វិទ្យុអាស៊ីសេរី​)​នោះទេ​។​

កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ មានការ​ផ្សាយ​ព័ត៌មាន​របស់​បណ្ដាញ​ព័ត៌មាន​សង្គម​ឈ្មោះ , RFA khmerដែល​បាន​ចុះផ្សាយ​ថា​ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ រាប់សិប​នាក់បាន​ធ្លាក់ខ្លួន​ឈឺ និង​ក្អួតចង្អោរ ដោយ​អ្នកខ្លះ​ត្រូវ​សង្គ្រោះបន្ទាន់ ក្រោយ​ហូប​តា​ង៉ែ​ន ដែលជា អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តី​ព័​ត៌មាន​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់ថា​ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ការចុះផ្សាយ​រប​ស់​បណ្តាញ​ព័ត៌មាន​ខាងលើ រដ្ឋបាលខេត្ត​បានធ្វើការស្រាវជ្រាវ​ភ្លាម​ក្នុង​នោះបាន​រកឃើញ​ថា ​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​បានទទួល​ផ្លែ​មៀន និង​ផ្លែ​តា​ង៉ែ​ន ចំនួន៤.០០០​គីឡូក្រាម ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​បែងចែក​ផ្លែ​មៀន និង​តា​ង៉ែ​ន ជូន​បងប្អូន​ពលករ​ដែល​កំពុង សម្រាក​ព្យាបាល​កូ​វីដ​-១៩​ចំនួន ១៣​មណ្ឌល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន២២​មណ្ឌល បាន​បរិភោគ ដោយ​ក្តី​រីករាយ​។​

តាម​ការបំភ្លឺ​របស់​ម​ន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា ពុំមាន​ករណី​ពុល ក្អួតចង្អោរ​បន្ទាប់ពី​បរិភោគ​ផ្លែ​មៀន និង​ផ្លែ​តា​ង៉ែ​ន នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​ទឹកជោរ​នោះទេ​។​

ទន្ទឹមនឹងនេះ​ មណ្ឌល​ព្យាបាល​ចំនួន ១៣​មណ្ឌល និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន២១​មណ្ឌល​ផ្សេងទៀត ក៏​ពុំមាន​ករណី​ពុល និង​ក្អួតចង្អោរ​ផងដែរ​។​

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​បដិសេធ​ទាំងស្រុង​រាល់​ខ្លឹមសារ​របស់​បណ្តាញ​ព័ត៌មានសង្គម​ឈ្មោះ RFA Khmer ដែល​បាន​ចុះផ្សាយ​ផ្ទុយ​ពី​ការពិត បំភ្លៃ កុហក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធនិង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩ របស់​រាជរដ្ឋាភិបាល​។​

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ឲ្យ​បណ្តាញ​ព័ត៌មាន​សង្គម​ឈ្មោះ RFA Khmer ធ្វើការកែតម្រូវ​ព័ត៌មាន ប្រកបដោយ​វិជ្ជាជីវៈ​អ្នកសារព័ត៌មាននិង​សេចក្ដីថ្លៃថ្នូរ​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម