Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តឧត្តរមានជ័យ ដឹកនាំក្រុមការងារពិនិត្យទីតាំងណា នៅបន្តប្រព្រឹត្តខុសសេចក្ដីសម្រេចរដ្ឋាភិបាល

បានផុស

នៅ

ឯកឧត្តម ឃិន ញ៉ាន ប្រធានក្រុមការងារដឹកនាំការអនុវត្តច្បាប់ បានដឹកនាំក្រុមការងារអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ថ្នាក់ក្រុងសំរោង នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ នេះ បានចុះធ្វើការណែនាំបន្ថែម និងហាមឃាត់ដល់ម្ចាស់អាហារដ្ឋាន អាជីវកម្ម ចំនួន ០៣ទីតាំង នៅក្នុងក្រុងសំរោង ដែលមានការភ័ន្តច្រឡំ ខណៈពេលដែលសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបន្តនូវការអនុវត្តន៍វិធានការរដ្ឋបាលចំនួន ០៧ថ្ងៃបន្ថែមទៀត គិតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។ ក្រុមការងារ បានធ្វើការណែនាំ មិនឱ្យមានការជួបជុំ និងការទទួលសេវាកម្មនៅនឹងកន្លែង ដល់អាហារដ្ឋានចំនួន ៣ទីតាំងរួមមាន៖

ទីតាំងទី១ អាហារដ្ឋាន ម៉ីម៉ី មូយាំង 

ទីតាំងទី២ ភោជនីយដ្ឋាន លីហង្ស 

ទីតាំងទី៣ គោដុត ប៊ុនរឿន ស្រីនាង KTV

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារដឹកនាំដោយឯកឧត្តមប្រធានដឹកនាំការអនុវត្តច្បាប់ បានសំណូមពរដោយទទូច និងសុំការយោគយល់ពីសំណាក់អាជីវកម្មម្ហូបអាហារគ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ វិនាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១០ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៥ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៧ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម