Connect with us

ព័ត៌មានជាតិ

បើកម៉ូតូលឿនពេក ជ្រុលទៅបុកចំពាក់កណ្តាលរថយន្តក្រឡុកស៊ីម៉ងត៍ ខ្ទាតចូលក្រោមកង់កិនស្លាប់ភ្លាមៗ

បានផុស

នៅ

យុវជនម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ខណៈដែលរូបគេ បើកបរម៉ូតូយ៉ាងលឿនទៅបុកចំពាក់កណ្តាលរថយន្តក្រឡុកស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីបម៉ុង បណ្តាល​ឲ្យ​ចូល​ទៅ​ក្រោម​កង់​កិន​ស្លាប់​ភ្លាមៗ ។ ចំណែក​ឯ​តៃកុង​រថយន្ត​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើងកាល​ពីរាត្រី ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ វេលា​ម៉ោង ៨និង៥០នាទី នៅ​តាម​បណ្តោយផ្លូវ ៥៩៨ ចំណុច​ទល់មុខ​និង​សាលាខណ្ឌទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

ជន​រងគ្រោះ មានឈ្មោះ រីក សុខខេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ឃ្លាំង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​សង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ មានស្រុក​កំណើត នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយ​គ្រឿង ក្បាល​ពណ៌​ស​ពាក់ផ្លាកលេខ ភ្នំពេញ៥A ០៧២៦ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅ​ពី​ជើងមកត្បូង រួចបានបត់ឆ្វេង​ចូលផ្លូវ៣២៧ ខណៈ​បត់​ដល់​ពាក់​កណ្តាល​ផ្លូវ ស្រាប់​តែ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ហុងដាឌ្រីមសង់​ សេ១២៥មួយគ្រឿង ពណ៌ខ្មៅ​ពាក់ផ្លាក​លេខ ភ្នំពេញ ១CM-២១២១ ជិះក្នុងទិសដៅ​បញ្រ្ចាស​ទិស​ពីត្បូងមកជើង ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​ចំ​ពាក់​កណ្តាល រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ខ្ទាតចូល​ក្រោម​កង់​កិន​បែក​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បន្ទាប់​មកពលរដ្ឋបាន​រាយការណ៍​ទៅសមត្ថកិច្ច​មូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុភ្លាមដែរ។

ក្រោយកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍​ខណ្ឌទួលគោក និងខាងជំនាញ​ចរាចរណ៍​ជំនាញ​ក្រុង ចុះមកធ្វើការវាស់វែង យករថយន្តបង្ក និង​ម៉ូតូរងគ្រោះ ទៅរក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃស្នងការនគរបាល​រាជធានីភ្នំពេញ រង់ចាំ​ដោះស្រាយទៅ​តាមច្បាប់៕

អត្ថបទ៖ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម