Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​កម្ពុជា​លើ​អាយុ ១៨ ឆ្នាំ ជិត ៩០ % បាន​ចាក់វាក់សាំង​កូវីដ

បានផុស

នៅ

គិត​មក​ត្រឹម​ថ្ងៃ ២៧ សីហា ឆ្នាំ ២០២១ យុទ្ធនាការ​ចាក់​​វ៉ាក់សាំងដល់​ពលរដ្ឋ​លើ​​អាយុ​ ១៨ ឆ្នាំ​សម្រេច​បាន​ជិត ៩០ ភាគរយ​ និង​កុមារ​ពីអាយុ ១២ ឆ្នាំ​ដល់​ក្រោម ១៨ ឆ្នាំ​បាន​ជាង ៦៩​%​។

រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ក្នុង​ការ​ចាក់វ៉ាក់សាំង​ដល់ពលរដ្ឋ​អាយុ ១៨ ឆ្នាំ​ឡើង​ឲ្យ​បាន​ ១០ លាន​នាក់ និង​កុមារ​អាយុ ១២ ដល់ក្រោម ១៨ ឆ្នាំ​ចំនួន ២ លាន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋាភិបាលកម្ពុជា​បាន​ប្រឹងប្រែង​​ក្នុង​ការ​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ តាម​រយៈ​ផែនការ​យុទ្ធសាស្ត្រ​ ដោយ​ប្រើប្រាស់វ៉ាក់សាំង​ជំនួយ​ពី​ប្រទេស​ចិន តាមរយៈ​យន្តការ​​កូវ៉ាក់ ប្រទេស​ជា​មិត្ត​មួយ​ចំនួនទៀត រួមទាំង​ការ​បញ្ជាទិញ​ផ្ទាល់​ផង​ដែរ។

ត្រឹមពាក់កណ្តាលខែសីហា កម្ពុជាទទួល​បាន​វ៉ាក់សាំង​ចំនួន​ជាង ២៦ លានដូស គ្រប់គ្រាន់​សម្រាប់​ការ​ចាក់​ជូនពលរដ្ឋ១០​លាននាក់ និង ចាក់ឲ្យកុមារនិងយុវវ័យចំនួន ២​លាននាក់ ដោយមិនមានការខ្វះ​វ៉ាក់សាំងនោះទេ ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបាន​បញ្ជាក់ថា ប្រទេសកម្ពុជានឹង​ទទួលបាន​វ៉ាក់សាំងទាំងការបញ្ជាទិញ វ៉ាក់សាំងអំណោយរបស់ប្រទេសជាមិត្ត តាមរយៈ​យន្តការកូវ៉ាក់ ត្រឹមពាក់កណ្តាល​ខែសីហាចំនួនជាង ២៦ លានដូស។

វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​រួចមកហើយ​នោះ ​រួមមាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​(Sinopharm)​ ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ចំនួន ​២,២ លាន​ដូ​ស​ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ៤ លាន​ដូ​សទិញ​ពី​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម​ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ ទិញ​ពី​ប្រទេស​ចិន​ចំនួន ១១,៥ លាន​ដូ​ស​ ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា​(Astra Zeneca)​ជំនួយ​របស់​ខូ​វ៉ា​ក់ (Covax Facility) តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​ ៣២៤,០០០​ដូ​ស​,​វ៉ាក់សាំង Astra Zeneca ជំនួយ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ Covax Facility ចំនួន ៣៣០,០០០ ដូ​ស និងវ៉ាក់សាំង Johnson & Johnson របស់​សហរដ្ឋអាមេរិក​តាមរយៈ Covax Facility ចំនួន ៥០ ម៉ឺន​ដូ​ស វ៉ាក់សាំង Astra Zeneca ជំនួយ​អង់គ្លេស ៤១ ម៉ឺន​ដូស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៨ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១៤ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ២២ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២៤ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៧ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម