Connect with us

ព័ត៌មានជាតិ

អតិថិជនរីករាយនឹងប្រើប្រាស់ស្វ័យសេវាដ៏សម្បូរបែបរបស់ធនាគារ អេស៊ីលីដា

បានផុស

នៅ

ស្ថិតក្នុងស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ ធនាគារអេស៊ីលីដាដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុត​ នៅ​ប្រទេស​កម្ពុជា​បានធ្វើ​ការពង្រាយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ដែលមាន​បច្ចេកវិទ្យា​ទំនើប​ចំនួន​៨២១​គ្រឿង​នៅ​ទូទាំងប្រទេស​ ដើម្បី​ងាយស្រួល​ដល់​អតិថិជន ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ស្វ័យ​សេវា​ធនាគារ គ្រប់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​របស់​ធនា​គារ​អេស៊ីលីដា​អាច​អញ្ជើញ​ទៅ​ដក ដាក់​ប្រាក់​បើក​គណនី​ធនាគារ​ឬ​ធ្វើ​វិនិយោគ​ជាមួយ​ធនាគារ​ដោយ​ខ្លួនឯង​ផ្ទាល់​ បាន​នៅតាម​ទូ​ម៉ាស៊ីន​ទាំង​៨២១​គ្រឿង​នៅ​ទូទាំងប្រទេស ​ដោយ​ក្តី​រីករាយ​២៤​ម៉ោង​លើ​២៤​ម៉ោង​ព្រោះថា​ អតិថិជន​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​ឡើយ​ដោយ​គាត់​អាច​ស្វែងរក​ទីតាំង​ទូ​ម៉ាស៊ីន​ណាមួយ​ដែល​នៅ​ជិត​ផ្ទះ​បាន​យ៉ាង​ងាយស្រួល​និង​មិន​ជួប​មនុស្ស​ច្រើន ​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា​។

​លើសពីនេះ​ទៀត​ ការដែល​ធនាគារ​អេស៊ីលីដា​ដាក់ពង្រាយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​ដ៏​ច្រើន​នេះ​ គឺ​មិន​ត្រឹមតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ធានា​ឱ្យបាន​នូវ​និរន្តរភាព​សេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុ ដល់ ប្រជាពលរដ្ឋ កម្ពុជា នៅ​ទូទាំងប្រទេស​ផងដែរ​។

​បើតាម​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹងថា​៖«​យើង​ធ្វើ​អ្វីៗ​យើង​គិតពី​សុខុមាលភាព​អតិថិជន​ជា​ចម្បង ធនាគារ អេស៊ីលីដា បង្កើត​ឲ្យ​មាន​ទីតាំង​ស្វ័យ​សេវា​ធនាគារ ជាមួយ​ម៉ាស៊ីន​ជាច្រើន​ប្រភេទ​ជិត ១​ពាន់​គ្រឿង ដើម្បី​បម្រើ​ជូន​អតិថិជន​ប្រកបដោយ​ផាសុកភាព ២៤/២៤ ម៉ោង ដោយ​មិនចាំបាច់​មក​ធនាគារ ដោយផ្ទាល់​»​។​

​លោកស្រី​បា​នប​បន្តថា ​ក្នុងចំណោម​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ជិត​១​ពាន់​គ្រឿង​នៅ​ទូទាំង​ប្រទេស​នោះ ​ក្នុង​នោះ​រួមមាន​ម៉ាស៊ីន​ដាក់​ប្រាក់​បញ្ញើ​មាន​កាលកំណត់ TDM ម៉ាស៊ីន​បើក​គណនី និង​បោះពុម្ព​ប័ណ្ណ​អេ​ធី​អឹម VTM ម៉ាស៊ីន​ដាក់​កាបូប​ប្រាក់ CBD ម៉ា​ស៊ី ន​ដាក់​-​ដក​ប្រាក់ CRM​និង​ម៉ាស៊ីន​ដក​ប្រាក់ ATM​។

​លោកស្រី​បាន​បន្ថែមទៀតថា​ក្រៅពីនេះ​ធនាគារ​បាន​ពង្រីក​សេវាកម្ម​ធនាគារ ស្វ័យប្រវត្តិ ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​ ដើម្បី​បង្ខិត​សេវា​ឱ្យ​កាន់តែ​កៀក​អតិថិជន​ងាយស្រួល​ក្នុង​ការដក​ប្រាក់ ដាក់​ប្រាក់​និង​បើក​គណនី​ទៅតាម​តម្រូវការ​ ខណៈ​មកទល់ពេលនេះ​ពង្រីក​បាន​១៤​ទីតាំង​មកហើយ​ក្នុងនោះ​មាន​១២​ទីតាំងនៅ​ភ្នំពេញ ១​ទីតាំងនៅ​ខេត្តសៀមរាប​និង​១​ទីតាំងនៅ​ស្រុក​អន្លង់វែង​ខេត្តពោធិ៍សាត់​។ លោកស្រី​បានបញ្ជាក់​ទៀតថា ​ទៅ​ថ្ងៃ​អនាគត ធនាគារ អេស៊ីលីដា​គ្រោង​នឹង​ដាក់​បម្រើសេវា​កម្ម​ធនា​គារ ស្វ័យប្រវត្តិ​របៀបនេះ​ចំនួន​៥០​ទីតាំងនៅ​ទូទាំងប្រទេស​ជា​បន្តបន្ទាប់​ទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម