ព័ត៌មានជាតិ
ក្រោយផឹកទឹកអណ្តូងដៃ មនុស្ស២នាក់បានស្លាប់ និងកំពុងសង្គ្រោះបន្ទាន់ចំនួន១៣នាក់
មនុស្ស២នាក់ បានស្លាប់ និងកំពុងសង្គ្រោះបន្ទាន់ចំនួន១៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងក្រោយពីពួកគាត់ ផឹកទឹកអណ្តូងដៃ ខណៈកំពុងច្រូតកាត់។
ករណីខាងលើនេះបានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ រហូតមកដល់ថ្ងៃនេះ មានជនរងគ្រោះស្លាប់ចំនួន២នាក់ហើយ។
ប្រភពពីអ្នកភូមិ បានឲ្យដឹងថា កាលពីថ្ងៃកើតហេតុ ប្រជាកសិករក្នុងភូមិចំនួន១៥នាក់ បាននាំគ្នាទៅច្រូតស្រូវ នៅចំណុចអូរូង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស។
បន្ថែមពីនោះ ពួកគាត់ ក៏បានយកទឹកពីផ្ទះទៅផឹកចំនួន៣០លីត្រដែរ តែដោយការច្រូតស្រូវពេញមួយថ្ងៃ និងខ្វះទឹកផងនោះ ក៏ទៅដងទឹកអណ្តូងដៃមួយនៅជិតចម្ការឪឡឹកយកមកផឹក។ ក្រោយពីផឹករួច ប្រមាណជាង១ម៉ោង ក៏មានការពុល ហើយស្លាប់បន្តគ្នាចំនួន២នាក់ និង១៣នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តនៅឡើយ។
តាមការសន្និដ្ឋានជំហានដំបូង បានឲ្យដឹងថា អាចមកពីអ្នកចម្ការប្រើប្រាស់ថ្នាំពុល រួចយកទៅលាងនៅក្បែរអណ្តូងនោះ នាំឲ្យមានគ្រោះថ្នាក់បែបនេះតែម្តងទៅ។
នៅព្រឹកនេះដែរ អភិបាលខេត្តកំពង់ឆ្នាំង កំពុងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅចែកជូនគ្រួសារសព និងបន្តទៅជួបជនរងគ្រោះក្នុងមន្ទីរពេទ្យនារសៀលនេះ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ