Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកអន្លង់វែង ផាកពិន័យពលរដ្ឋ ០៦ នាក់ ដែលមិនគោរពតាមសារាចររបស់ក្រសួងសុខាភិបាល

បានផុស

នៅ

រដ្ឋបាលស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង រួមជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរភូមិឃុំ និងប្រជាការពារ នៅវេលាម៉ោង១៥និង ៣០ នាទី ថ្ងៃទី ២៧   ខែ សីហា ឆ្នាំ ២០២១ នេះ ចុះល្បាត​ត្រួតពិនិត្យផ្សព្វផ្សាយ​បន្ថែម ​ដល់​ប្រជាពលរដ្ឋនិង​​អាជីវករ​ដែល​លក់​ដូរ​ក្នុងផ្សារ និងតាមផងផ្លូវទី​សាធារណៈ ឲ្យ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ​តាម​ទូទៅ ដើម្បីឲ្យ​ពួកគាត់​ប្រកាន់​ភ្ជាប់​នូវ​ការ​ពាក់​ម៉ាស់ រក្សា​គម្លាត គ្មាន​ការ​ជួបជុំ លាងដៃ​នឹង​អាកុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ស្រុក​ចុះ​ត្រួតពិនិត្យនៅតាមបរិវេណផ្សារដូចជា៖ ផ្សារថ្មីអន្លង់វែង ផ្សារអូរជីក និងផ្សាររង្វង់មូលស្រុក​អន្លង់វែង ដើម្បី​ផាកពិន័យអន្តរកាល​ទៅ​លើ​ប្រជាពល​រដ្ឋណា​ដែល​ល្មើស​មិន​គោរព​តាម​ការ​ណែនាំ​របស់អាជ្ញាធរ និងវិធានការរបស់ក្រសួងសុខាភិបាល ជា​ពិសេស​អនុវត្ត​ឲ្យ​បាន​នូវវិធានការ ” ៣កុំនិង​៣ការពារ” ដែលជា​លទ្ធផល ផាកពិន័យលើប្រជាជាពលរដ្ឋដែលមិនបានពាក់ម៉ាស់ចំនួន១នាក់ពិន័យ ២សែនរៀល ដែល​មាន

១. ឈ្មោះ ផន រតនា ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិស្លែងពណ៏ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ 

២. ឈ្មោះ សាន ណារ៉ុង ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

៣. ឈ្មោះ លួង វល័ក្ខ ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

៤. ឈ្មោះ ជា ចិត្ត ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ​មានជ័យ។

៥. ឈ្មោះ ជុំ ចិត្ត ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិទួល​ប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

៦. ឈ្មោះ អង់ ភ័ណ្ឌ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិ កណ្តាល​ក្រោម ឃុំ​អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរ​មានជ័យ។

ហើយ​អាជ្ញាធរ​ក៏ទុករយះពេលចំនួន ៣០ថ្ងៃក្នុងការយកប្រាក់ទៅបង់នៅច្រកចេញចូលតែមួយសាលាស្រុកអន្លង់វែង។

រដ្ឋបាល​ស្រុក​អន្លង់វែង នឹងបន្តធ្វើការផាកពិន័យ ជាបន្តទៀតចំពោះ​ប្រជាពល​រដ្ឋណា​ឬ​បុគ្គល​ណា ដែល​បំពាន​មិន​គោរព​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និ​ងមិន​អនុវត្ត​នូវ​វិធានការ ៣ការពារ  និង ៣កុំ  ដែល​ជា​ការ​កាត់​ផ្ដាច់ ទប់ស្កាត់ មិនឲ្យរីករាលដាលនៃជំងឺកូវីដ១៩ ចូល​ទៅ​មូលដ្ឋាន ក៏​ដូចជា​សហគមន៍៕

អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម