Connect with us

ព័ត៌មានជាតិ

សម្រេចអនុម័តស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិបានចំនួន២០ថែមទៀត ដើម្បីប្រយោជន៍ជាតិ

បានផុស

នៅ

​លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ បាន​ថ្លែងថា កិច្ចប្រជុំ​លើក​ទី​២៤​នេះ​ បានសម្រេច​អនុម័ត​ស្តង់ដារ​អន្តរជាតិ​មក​ធ្វើជា​ស្តង់ដារ​ជាតិបានចំនួន២០ស្តង់ដារ ថែមទៀត ដើម្បី​ប្រយោជន៍​ជាតិ​។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ថ្មីៗ​នេះ​នៅ​ទីស្តីការ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា និង​នវានុវត្តន៍ មាន​រៀបចំ​កិច្ចប្រជុំ​លើកទី​២៤​របស់​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ តាម​ប្រព័ន្ធ Video Conference (Zoom) ដែល​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​រយៈពេល​មួយ​ព្រឹក បានរៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ស្ដង់ដារ​កម្ពុជា ជា​លេខាធិ​ការដ្ឋា​ន​របស់​ក្រុមប្រឹក្សា​ស្ដង់ដារ​ជាតិ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​ថ្លែងថា ឆ្លងកាត់​កិច្ចពិភាក្សា​យ៉ាង​ផុលផុស​ទាំង​កម្រិត​បច្ចេកទេស ការ​រ​ផ្តល់​ធាតុ​ចូល និង​កំណែ​អក្ខរាវិរុទ្ធដែលបាន​បកប្រែ​ពី​ភាសា​បច្ចេកទេស ក្នុងចំណោម​គណៈកម្មកា​រ​បច្ចេកទេស​ចំនួន​៨ ដែលមាន​ការពាក់ព័ន្ធអង្គប្រជុំបាន​សម្រេចយក​ស្តង់ដា​រ ISO,IEC និង​ស្តង់ដារ UNECE Regulation ចំនួន២០​បន្ថែមទៀតមក​អនុវត្ត​ជា​ស្តង់ដារ​ជាតិ គឺ​៖​ ក​-​ផ្នែក​ស្តង់ដារ សំណង់ និង​សម្ភារៈ​សំណង់​ចំនួន​៣​ស្តង់ដារ រួមមាន​៖១-​បំពង់​ទុយោ​ផ្លា​ស្ទិ​ក​មិន​រង​សម្ពាធ​សម្រាប់​បំពង់​បង្ហូរទឹក និង​បណ្តាញ លូទឹកស្អុយ សាងសង់ បង្កប់​ក្រោម​ដី -២​បំពង់​ទុយោ​ផ្លា​ស្ទិ​ករង​សម្ពាធ​សម្រាប់​ទឹកស្អាត និង​សម្រាប់ បំពង់​បង្ហូរទឹក និង​លូទឹកស្អុយ ប៉ូ​លី​អេ​ទី​ឡែ​ន (PE)-៣​បំពង់​ទុយោ​ផ្លា​ស្ទិ​ករង​សម្ពាធ​សម្រាប់​ទឹកស្អាត​និង​សម្រាប់​បំពង់​បង្ហូរទឹក និង​លូទឹក​ស្អុ​PE​។ ខ​-​ផ្នែក​ស្តង់ដារ​សារធាតុ និង​ផលិតផលគីមីចំនួន២​ស្តង់ ដារ រួមមាន​៖១-​កា​រ៉ុង​ប៉ូ​លី​ប្រូ​ពី​ឡែ​ន សម្រាប់ វេច​ខ្ចប់​ម្ហូបអាហារ ២-​ស្តង់ដារ បរិយាកាស សម្រាប់ ជា​លក្ខខណ្ឌ​និង​ការ​ធ្វេ​ី​តេស្ត​ផ្លា​ស្ទិ​ក ។ គ​-​ផ្នែក​ស្តង់ដារ ប្រព័ន្ធ គ្រប់គ្រង ចំនួន​២​ស្តង់ដារ ១-​កម្ម​វី​ធី ត្រៀមទុកជាមុន ស្តីពីសុវត្ថិភាពម្ហូបអាហារ ទាក់ទងនឹងការដឹកជញ្ជូន និងស្តុក ២-​កម្ម​វី​ធី ត្រៀមទុកជាមុន​ស្តីពីសុវត្ថិភាព ម្ហូបអាហារ ទាក់ទងនឹងផលិតកម្មចំណីសត្វ និងអាហារសត្វ ,​ផលិតកម្មចំណីសត្វ និង​អាហារ​សត្វ​ចិញ្ចឹម ,​និង​ផលិតកម្ម​ចំណី​សត្វ។ ឃ​-​ផ្នែក​ស្តង់ដារផលិតផលអគ្គិសនី និងអេឡិចត្រូនិក ចំនួន​៤​ស្តង់ដារ ១-​បរិក្ខា អគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀង​គ្នា ដែល​អាច​ធ្វើ​ឲ្យប៉ះពាល់ស្បែកដោយសារ សាយភាយកាំរស្មីវិទ្យុសកម្ម ២-​បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀង​គ្នា សម្រាប់សុវត្ថិភាពឆ្នាំងអគ្គិសនី ក្នុងវិស័យពាណិជ្ជកម្ម ៣-​បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និង បរិក្ខារអគ្គិសនីស្រដៀង​គ្នាសម្រាប់សុវត្ថិភាពបរិក្ខាអគ្គិសនីអាំងសាច់ និង​នំ​បុ័ង ក្នុងវិស័យពាណិជ្ជកម្ម ៤-​បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀង​គ្នាពាក់ព័ន្ធសុវត្ថិភាព បរិក្ខាអគ្គិសនី កំដៅម្ហូបអាហារ និងឧបករណ៍ដាក់​ម្ហូបអាហារក្នុងវិស័យពាណិជ្ជកម្ម ។ ង​- ផ្នែកផលិតផលស្តង់ដារកៅស៊ូ ចំនួន៣ស្តង់ដារ សម្រាប់យានយន្តផ្លូវគោក​១- សំដៅទៅ​លើគម្រប​កៅស៊ូសម្រាប់ស៊ី​ឡាំង​(​កំ​ប៉ែន )​ហ្វ្រាំងអ៊ីត្រូ​លិក​ប្រភេទ​តំ​បួរ ប្រើ​ប្រាស់ប្រេងហ្វ្រាំងសំយោគ ២- សំដៅ ទៅ​លើពែង និងរ៉ងកៅស៊ូសម្រាប់ ស៊ីឡាំង​(​កំ​ប៉ែន )​នៃ​ប្រព័ន្ធហ្វ្រាំងអ៊ី​ត្រូ​លិ​ក​ប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ៣-​ទាក់ទងនឹងរ៉ងកៅស៊ូ សម្រាប់​ស៊ីឡាំងនៃហ្វ្រាំង អ៊ី​ត្រូ​លិ​ក​ប្រភេទ​ឌី​ស ប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ។ ច​-​ផ្នែកស្តង់ដារ យាន​យន្ត ចំនួន២​ស្តង់ដារ ១-​បទ​ប្បញ្ញត្តិ រួមពាក់ព័ន្ធនឹងការផ្តល់អនុលោមភាពយានយន្តដែលទាក់ទងនឹង តម្រូវ​ការជាក់លាក់សម្រាប់ឧបករណ៍អូសទាញដោយ​ប្រើថាមពលអគ្គិសនី ២-​បទ​ប្បញ្ញត្តិ រួមពាក់ព័ន្ធនឹង ការផ្តល់អនុលោមភាពយានយន្តនៃ​ប្រភេទL​ទាក់ទង​នឹងឧបករណ៍អូសទាញដោយ​ប្រើថាមពលអគ្គិសនី ។ ឆ​-​ផ្នែកផលិតផលគ្រឿងសម្អាងចំនួន២​ស្តង់ដារ ១-​ការកំណត់រក​អតិសុខុមប្រាណ​ក្នុងគ្រឿងសម្អាង ២-​ការវាយតម្លៃ អំពីការការពារប្រឆាំងនឹងអតិសុខុមប្រាណ នៃ​ផលិតផលគ្រឿងសម្អាង។ ជ​-​ផ្នែក ស្តង់ដារ ឌីជីថលចំនួន២​ស្តង់ដារ ១-​បច្ចេកទេសសន្តិសុខផ្នែកបន្ថែម ISO/IEC27001 និង ISO/IEC27002 សម្រាប់ការគ្រប់គ្រងឯកជន​ភាពតម្រូវការ និង​គោលការណ៍​ណែនាំ ២-​បច្ចេកវិទ្យាព័ត៌មាន ,​សន្តិសុខ សាយប័​រ (Cyber),​ទិដ្ឋភាពទូទៅ និង​ទស្សនទាន។​

មា​នប្រសាសន៍បិទអង្គប្រជុំ លោក​កិត្តិ​សេដ្ឋា​បណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​ការកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបាន​ខិតខំ​ស្រាវជ្រាវ​បកប្រែ​ស្តង់ដារ​អន្តរជាតិ​យកមក​ធ្វើ​ជា​ស្តង់ដា​ជាតិ​បានជា​ច្រើ​ន ជាពិសេស​ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ក៏ដោយ ដែល​រហូតមក​ដល់ពេលនេះ​យើ​ង​សរុប​បាន​ស្តង់ដារ​ជាតិ​បាន​ចំនួន​៩៨៨ ហើ​យ ។​

លោកកិត្តិ​សេដ្ឋា​បណ្ឌិត បាន​សង្កត់ធ្ងន់ថា ការស​ម្រេចយក​ស្តង់ដារ​អន្តរជាតិមក​ធ្វើជាស្តង់ដារជាតិនេះ មិន​មែនយើង​ចេះតែ​អនុម័ត​ហើ​យ​ទុកចោល​ទេ តែ​គឺជា​តម្រូវការ​ពិតប្រាកដក្នុងការ​អនុវត្ត​ដើ​ម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ចការធ្វើពាណិជ្ជកម្ម កិច្ចការពារ​សុវត្ថិភាព និង​ការទាក់ទាញ​ការវិនិយោគដ៏​សំខាន់​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ។ជាក់ស្តែងដូចជាស្តង់ដារយានយន្តប្រើ​ថាមពល​អគ្គិសនី និង​ស្តង់ដារ ឌីជីថល ជា​ដើ​ម គឺជា​តម្រូវ​ការចាំបាច់​ចាប់ពីពេលនេះរហូតទៅ​អនាគត ហើយ​សូម​ស្វែងយល់ថា ទោះបី យើ​ង​មាន​ច្រក​ទីផ្សារ​នាំចេញ​ក្នុង​គោលដៅ​ច្រើ​ន​ប្រទេស​យ៉ាងណាក៏ដោយ តែ​បើផលិតផលរបស់​យើ​ង​គ្មាន​ស្តង់ដារ​ទេទំនិញ​របស់យើង​ក៏​មិនអាច​លក់ដូរ ឬធ្វើការនាំចេញក្នុង​ឧត្តមភាពប្រកួតប្រជែងខ្ពស់បាន​ដែរ ។

លោកកិត្តិ​សេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បាន​ស្នើឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ខិតខំច្បិចយក​ស្តង់​ដារ​អន្តរជាតិសំខាន់ៗ និងចាំបាច់ចំពោះមុខនិង​អនាគតមក​ធ្វើ​ជា​ស្តង់ដារជាតិឲ្យ​បាន​ច្រើនថែមទៀតដើ​ម្បី​ជា​មូលដ្ឋាន​ប​ម្រើ​ឲ្យ​ផលប្រយោជន៍​សេដ្ឋកិច្ចជាតិទាំងមូល៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម