Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអង្ករ​៥តោន ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន បាន​ឧបត្ថម្ភ​អង្ករ​៥តោន ដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ តាម​រយៈឧត្ដមសេនីយ៍ឯក​បណ្ឌិត​ ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ​ ពេជ ចន្ទ​មុន្នី នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ព្រឹកថ្ងៃ​សៅរ៍ ទី២៨ ខែសីហា​ ឆ្នាំ២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ សូម​គោរព​ថ្លែងអំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្តេច​តេ​ជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ឯកឧត្តម​បណ្ឌិត ​ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែលជា​និច្ចកាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​គ្រប់បែបយ៉ាង​ពី​សុខទុក្ខ​ និង​ជីវភាព​រស់នៅរបស់​បងប្អូន​អតីតយុទ្ធជន ដែល​ធ្លាប់​មានគុណបំណាច់​ចំពោះ​ជាតិ ពិសេស​ចូលរួមចំណែក​ក្នុងការ​អនុវត្តន៍​នូវ​នយោបាយ​ឈ្នះ​ឈ្នះដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃនេះ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​ប្តេជ្ញាចិត្តនាំយក​នូវ​ស្បៀងអាហារ​ទាំងនេះ ទៅ​ផ្តល់ជូន​បងប្អូន​ក្រុម គ្រួសារ​អតីតយុទ្ធជនដែលមាន​ជីវភាព​លំបាក​ខ្វះខាត នៅតាម​មូលដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ធំ ដើម្បី​សម្រួល ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូនក្នុង​កាលៈទេសៈដែល​ពិភពលោក​ទាំងមូល​ និង​ប្រទេស​កម្ពុជា​យើង​កំពុង រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នាពេល​បច្ចុប្បន្ននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម