ព័ត៌មានជាតិ
មូលនិធិជនពិការប្រគល់ផ្ទះ១ខ្នងទៀត ដល់ជនពិការដែលកំពុងជួបការលំបាកនាសម័យកូវិដ
ក្រោយមើលឃើញនូវជីវភាពក្រីក្រលំបាករបស់ជនពិការភាពមួយគ្រួសារនៅខេត្តកំពុងធំរួចមកមូលនិធិជនពិកាបានចុះទៅប្រគល់ផ្ទះ១ខ្នងជូនដល់ជនពិកាក្រីក្រ ដែលកំពុងតែជួបការលំបាកខ្លាំងដែលការប្រគល់នេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន។ គ្រួសារជនពិការដែលទទួលបានផ្ទះ១ខ្នងនោះមានឈ្មោះ សុន សុទិត្យវិច្ឆិកា នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលផ្ទះពីមូលនិធិជនពិការ ។

លោក ស៊ឹម សុធន បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហានៃការរីករាលដាលការជំងឺកូវីដ១៩ រាជរដ្ឋាពិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានទាំងជនពិការផងដែរ ឱ្យពួកគាត់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានផ្តល់ជាប្រាក់ឧបត្ថម្ភផងដែរ។ ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានចូលរួមចំណែកដល់ការគាំទ្រលើសុវត្ថិភាពអាហារជនពិការក្រីក្រដែលកំពុងជួបការខ្វះខាត និងបានផ្ដល់ជាផ្ទះដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។

លោក ស៊ឹម សុធន បានមានប្រសាសន៍ថា តាមរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍ គឺគ្រួសារជនពិការខាងលើមានសមាជិកចំនួន៣នាក់ ដែលមានប្តីក៏ជាជនពិការជើងផងដែរ ដែលកន្លងមកពួកគាត់រស់នៅក្នុងផ្ទះខ្ទមចាស់ទ្រុតទ្រោមមួយទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ និងមានចំណូលទាប និងមិនមានទីពឹង។ តាមរយៈរបាយការណ៍នេះ ម.ជ.ព.ក៏សម្រេចផ្តល់ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីដល់គ្រួសារគាត់ ដើម្បីលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់។

លោកនាយកបានកោតសរសើរដល់គ្រួសារជនពិការខាងលើ ដែលបានកែច្នៃដីលំនៅឋាន លើការដាំបន្លែ និងចិញ្ចឹមសត្វកង្កែបខ្នាតតូច ដើម្បីអភិវឌ្ឍន៍ជីវភាពឱ្យកាន់តែប្រសើរ។
ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយរបស់មូលនិធិជនពិការរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២kg ត្រីខ២យួរ មី១កេះ និងថវិកា១០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ វិមាន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


