កម្ពុជា​ប្រកាស​គាំទ្រ​ការស្វែងរក​ប្រភព​ដើម​ នៃ​មេរោគ​កូ​វីដ​-១៩ បែប​វិទ្យាសាស្ត្រ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា​ប្រកាស​គាំទ្រ​ការស្វែងរក​ប្រភព​ដើម​ នៃ​មេរោគ​កូ​វីដ​-១៩ បែប​វិទ្យាសាស្ត្រ

បានផុស

នៅ

ប្រទេស​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល​បាន​ប្រកាស​គាំទ្រ​ការស្វែងរក​ប្រភព​ដើម នៃ​មេរោគ​កូវីដ​-១៩ បែប​វិទ្យាសាស្ត្រ និង​ប្រឆាំង​ដាច់ខាត ចំពោះ​ការប្រើប្រាស់​ឧបាយកល​នយោបាយ​លើ​លទ្ធផល​វិទ្យា​សា​ស្ត ហើយ​ដាក់បន្ទុក​ដល់​អ្នក​ដទៃ ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការងារ​ស្រាវជ្រាវ​រក​ប្រភព​របស់ មេរោគ​កូ​វីដ​-១៩ គឺជា​ការងារ​វិទ្យាសាស្ត្រ​សុទ្ធសាធ​។ កម្ពុជា​គាំទ្រ​ក្នុង​ការ​ស្វែងរក​ប្រភព​នៃ​មេរោគ​នេះ តាម បែប​វិទ្យាសាស្ត្រ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការប្រើប្រាស់​ឧបាយកល​នយោបាយ លើ​លទ្ធផល​វិទ្យាសាស្ត្រ (political manipulation) និង​ការ​ដាក់បន្ទុក​ដល់​អ្នក​ដ៏​ទៃ ដោយ​គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ច្បាស់លាស់​”​។

​គួរ​រំលឹក​ថា រហូតមកដល់​ពេលនេះ ការស្វែងរក​ប្រភព​ដើម​ជំងឺ​វីរុស​កូ​វីដ​១៩ ត្រូវ​បាន​លោក Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានបញ្ជាក់​ពី​គោលជំហរ​របស់​ភាគី​ចិន លើ​បញ្ហា​ស្វែងរក​ប្រភពដើម នៃ​ជំងឺ​វីរុស​នេះ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា គោលជំហរ​របស់​ចិន​លើ​បញ្ហា​ស្វែងរក​ប្រភពដើម ន​នៃ​ជំងឺ​វីរុស​ជាស​កល គឺមាន​លក្ខណៈ​ច្បាស់លាស់ និង​មិន​ប្រែប្រួល គឺ​ចិន​គាំទ្រ ការស្វែងរក​ប្រភពដើម​ជំងឺ​វីរុស​ជា​បញ្ហា​វិទ្យាសាស្ត្រ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services