Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល ណែនាំឲ្យសហការរៀបចំ ទីតាំងចាក់វ៉ាក់សាំងកូវីដ សម្រាប់ពលរដ្ឋ ដែលមិនទាន់បានចាក់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការជាមួយគណៈអភិបាលរាជធានី-ខេត្ត បន្តរៀបចំឲ្យមានទីតាំងសម្រាប់ការផ្តល់សេវាចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព ឬតាមទីតាំងផ្សេងទៀត ផ្អែកតាមស្ថានភាព នៃភូមិសាស្ត្រជាក់ស្តែង ដើម្បីអនុញ្ញាតឲ្យប្រជា ជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតម្រូវ ឲ្យរៀបចំទីតាំងចាក់ក្រសាំង សម្រាប់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈសេចក្តីណែនាំមួយ ស្តីពី ការពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម នូវគោលនយោ បាយចាក់វ៉ាក់សាំងកូវីដ-១៩ និងត្រូវបានចាត់ទុក ជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី ១ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាន នូវភាពសុំសហគមន៍ ទប់ទល់នឹងមេរោគកូវីដ -១៩ សំដៅឈានឆ្ពោះទៅ បើកដំណើរការប្រទេសជាតិ ពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះតាមគន្លង ប្រក្រតីភាពថ្មី។

សម្ដេចតេជោបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាសម្រេច បានការចាក់វ៉ាក់សាំង ជូនប្រជាជន ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍ រឹង មាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុក នៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះ ទៅកាន់ផែនការបើកដំណើរការប្រទេសពេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

នៅចុងបញ្ចប់នៃសេចក្តីណែនាំ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បន្ទាប់ពីការសម្រេចបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយសហការ ជាមួយគណៈអភិបាលរាជធានី-ខេត្ត ត្រូវបន្តរៀបចំឲ្យមានទីតាំង សម្រាប់ការផ្តល់សេវាចាក់វ៉ាក់សាំងជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក-ខណ្ឌ ឬនៅតាមមណ្ឌលសុខភាព ឬតាម ទីតាំងផ្សេងទៀត (ផ្អែកតាមស្ថានភាពនៃភូមិ សាស្ត្រជាក់ស្តែងនីមួយៗ) និងត្រូវជូនដំណឹងជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជន ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង ដោយមូលហេតុផ្សេងៗ អាចទៅទទួល ការចាក់វ៉ាក់សាំងនេះបាន»។

ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈ កម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូរីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឲ្យមានប្រសិទ្ធភាព និង ដោយស្មារតីទទួលខុសត្រូវខ្ពស់​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម