Connect with us

ព័ត៌មានជាតិ

ខ្សែជីវិតអតីតតារាស្រីល្បី ២ រូបមានវាសនាប្រហែលគ្នា ក្រោយបាត់មុខពីសិល្បៈរាប់ឆ្នាំ

បានផុស

នៅ

​ពេល​រម្លឹក​ដល់​ឈ្មោះ​អតីត​តារា​ស្រី​ល្បី ២ រូប​របស់​ខ្មែរ គឺ​តារា​ចម្រៀង​អ្នកនាង អ៊ុំ គន្ធា និង​ តារា​កំប្លែង​នាង ឃ្មឹប មហាជន និង​អ្នកគាំទ្រ ពិតជា​ស្គាល់​ច្បាស់​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​អ្នក​ទាំងពីរ​នា​ពេល​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ចាំ​បាន​ថា អ្នកនាង អ៊ុំ គន្ធា និង អ្នកនាង ឃ្មឹប គឺជា​អតីត​តារា​ស្រី​ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ និង​មាន​ប្រជាប្រិយភាព កាលពី​អំឡុង​ជិត ១០ ឆ្នាំមុន​។ ប៉ុន្តែ​ក្រោយ​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​វិថី​សិល្បៈ​មួយសន្ទុះ​មក ក៏​ស្រាប់តែ​បាត់​វត្តមាន​របស់​ពួកគេ​ដូចគ្នា។

យ៉ាងណាមិញ សម្រាប់​ខ្សែ​ជីវិត​របស់​អតីត​តារា​ល្បី​ស្រី​ទាំង ២ រូប​ក្រោយ​បាត់​មុខ​ពី​សិល្បៈ​រាប់​ឆ្នាំ​ ពេល​ត្រឡប់​មកវិញ​ពេលនេះ​បាន​ធ្វើ​ឲ្យ​មហាជន​ស្លុតចិត្ត​គ្រប់គ្នា។

ជា​មួយ​នោះ ដោយ​ទី ១-អតីត​តារា​ចម្រៀង អ្នកនាង អ៊ុំ គន្ធា ត្រូវ​បាន​ឃ្លាត​ចាក​ពី​សិល្បៈ​មាន​រយៈ​ពេល​ជាង ១០ ឆ្នាំ​មក​ហើយ​ បន្ទាប់ពី​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ដុនដាប​នូវ​ជំងឺ​សង្គម​ប្រមាណ​រាប់​ឆ្នាំ​មក​នោះ​។ ​ហេតុផល​នេះ​ហើយ ​ទើប​ធ្វើ​ឲ្យ​នាង​បោះបង់​សិល្បៈ​មក​សម្ងំ​រស់នៅ​លាក់ខ្លួន​យ៉ាង​កម្សត់​ដោយ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ទាំងពីរ​នាក់។

ខ្សែ​ជីវិត​របស់ អ៊ុំ គន្ធា បច្ចុប្បន្ន​ធ្លាក់ខ្លួន​ដើរ​បេះ​ត្រកួន រាវ​ក្តាម ខ្យង​ ដើម្បី​ចិញ្ចឹម​ក្រពះ​។​ ទោះបី​ជា​មាន​គេ​មើលងាយ​ ឬ​សើចចំអក​យ៉ាងណា​ ក៏​អ្នកនាង​មិន​ខឹងសម្បា​នឹង​គេ​ដែរ​ ដោយ​នាង​គិត​ថា​ ជីវិត​គឺ​ជា​ការ​តស៊ូ​ តស៊ូ​រហូត​ដង្ហើម​ចុង​ក្រោយ។ សព្វថ្ងៃ​នេះ អ្នកនាង អ៊ុំ គន្ធា ប្រើ​ជីវិត​រស់នៅ​យ៉ាង​លំបាក​ជាមួយ​ម្តាយ​ និង​កូន​ពីរ​នាក់​គួរ​ឲ្យ​អាណិត​ផង​ដែរ​។​

ទី ២-ខ្សែ​ជីវិត​អតីត​តារា​កំប្លែង អ្នកនាង រ៉េន សុធារី ហៅ ឃ្មឹប ត្រូវ​បាន​គេ​ដឹង​ថា​ បន្ទាប់ពី​បាន​រសាត់​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​ធំ​ ក្រោយ​ផ្តាច់​ស្នេហ៍​ជាមួយ​អតីត​ស្វាមី​ នាយ ហុង ដា នោះ​ឃើញ​ថា​ ជីវិត​របស់​នាង​ហាក់​ជួប​ការ​លំបាក​ខ្លាំង។​

​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​លើ​ខ្សែ​ជីវិត​យ៉ាង​កម្សត់​របស់ ឃ្មឹប ទៀត​នោះ គឺ​ក្រោយពេល​លេច​វត្ត​មាន​ជាថ្មី​ នាង​មិន​ត្រឹមតែ​ធ្លាក់ខ្លួន​លំបាក ​និង​បាក់​រូប​សម្ផស្ស​នោះ​ទេ​ ថែមទាំង​មាន​រឿងរ៉ាវ​ជាច្រើន​ត្រូវ​បាន​កើតឡើង​ចំពោះ​នាង​ជា​បន្តបន្ទាប់​។ ហេតុផល​នេះ​ហើយ ​ទើប​កន្លងមក ឃ្មឹប ប៉ង​លោត​សម្លាប់​ខ្លួន​ម្តង​រួច​មក​ហើយ។​

ដោយឡែក​ថ្មីៗ​នេះ ក៏​កើត​មានរឿង​ភ្ញាក់ផ្អើល​ទៀត​ថា ឃ្មឹប បាន​មក​បម្រើ​ការងារ​ជា​សន្តិសុខ​បន្ទាប់ពី​ផ្តាច់​គ្រឿងញៀន​ ប៉ុន្តែ​អ្វី​ដែល​គេ​អាណិត​ទៀត​នោះ អ្នកនាង ឃ្មឹប មិន​ត្រូវ​បាន​ក្រុមហ៊ុន​សន្តិសុខ​បើកប្រាក់​ខែ​ឲ្យ​ទេ។

ទាក់ទង​បញ្ហា​នេះ​ដែរ​ អ្នកនាង ឃ្មឹប បាន​ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា បន្ទាប់ពី​កើតមាន​បញ្ហា​នេះ​ឡើង​ នាង​ និង​ក្រុមហ៊ុន ​បាន​សម្រុះសម្រួល​គ្នា​រួចហើយ។ ក្រុមហ៊ុន​ ទូទាត់​លុយ​ឲ្យ​នាង​បាន​ចំនួន ​១៣២ ​ដុល្លារ​ តែ​លុយ​នេះ​ត្រូវ​សង​ទៅ​ក្រុមហ៊ុន​វិញ​អស់ហើយ។

នាង ឃ្មឹប បញ្ជាក់​ដែរ​ថា ​នាង​ឥឡូវនេះ កំពុង​ជួប​ការ​លំបាក​ខ្លាំង ​ដោយ​គ្មាន​ការងារ​ធ្វើ​ និង​កន្លែង​ស្នាក់នៅ​ឡើយ។

សូម​ជម្រាប​ថា ​ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ ក៏ដូចជា​អ្នកគាំទ្រ​បង្ហាញ​ក្តី​អាណិត​គ្រប់គ្នា ខណៈ​គេ​ដឹង​ថា ​បន្ទាប់ពី​រសាត់​ឃ្លាតឆ្ងាយ​សិល្បៈ​មួយ​ស្ទុះ​ធំ គឺ​ជីវិត​នាង ឃ្មឹប និង អ៊ុំ គន្ធា មិន​ខុសគ្នា​ប៉ុន្មាន​ទេ ពោល​គឺ​កាន់តែ​ជួប​ការ​លំបាក​ និង​ធ្លាក់​ចុះ​ដុនដាប​ទៅៗ ស្ទើរ​មិន​នឹកស្មាន​ដល់​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម