Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ជំងឺ ដុំពក លើស្បែកគោ-ក្របី

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្តើម បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ទប់ស្កាត់ជំងឺដុំពក លើស្បែកគោ-ក្របី ខណៈជំងឺនេះ បាននឹងកំពុងបន្តឆ្លងរាលដាល ដល់សត្វគោក្របីប្រមាណ៣ម៉ឺនក្បាល នៅទូទាំងប្រទេស។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះនៅលើគណនីហ្វេសប៊ុកនៅថ្ងៃនេះថា ក្រសួងបានបង្ហាញពីដំណើរវិវត្តន៍ និងវិធានការ នៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក គោក្របី នៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ រួមទាំងបានជម្រាបជូន ពីបទពិសោធ និងវិធីសាស្ត្រព្យាបាលផងដែរ ។

លោករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមនឹងការខិតខំប្រឹងប្រែង ក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោដែលបានឆ្លងជំងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែង ស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំង ការពារជំងឺ ដុំពកស្បែកគោក្របី ក៏បានដំណើរការព្រមគ្នាផងដែរ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា« ប៉ុន្តែអ្វីដែលក្រសួង មិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះ បានរាលដាលយ៉ាងលឿន ពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាល នៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់ និងធ្វើឲ្យសត្វគោឈឺ ចំនួនជាង៣០ ០០០ក្បាលហើយ។ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោ បានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង »។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប៉ុន្តែអ្វីដែល យើងទទួលបានដំណឹងល្អ នាចុងសប្តាហ៍នេះ គឺទទួលបានវ៉ាក់សាំងចំនួន ២ម៉ឺនដូស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់ សម្រាប់ក្រសួង មានលទ្ធភាពចាប់ផ្តើមបើក យុទ្ធនាការចាក់វ៉ាក់សាំង ទប់ស្កាត់ជំងឺដុំពកស្បែកគោក្របី ដែលដឹកនាំដោយលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «ម្សិលមិញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១  បានចេញប្រតិបត្តិការចាក់នៅខេត្តត្បូងឃ្មុំ ។ ដោយឡែកថ្ងៃនេះ យើងបាន និងកំពុងបន្ត ចាក់វ៉ាក់សាំងការពារ ជំងឺដុំពកស្បែកគោ នៅក្នុងខេត្តកំពង់ចាមទៀត »។ លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រសួងមានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោចំនួន៤ម៉ឺនដូស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម