Connect with us

ព័ត៌មានជាតិ

អគារមន្ទីរពេទ្យថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើប​ នៅកោះធំ​នឹងចាប់ផ្ដើមសាងសង់​នៅខែតុលា

បានផុស

នៅ

អគារមន្ទីរពេទ្យថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានស្តង់ដារលំដាប់ខ្ពស់ចុងក្រោយបង្អស់នៅស្រុកកោះ​ធំ ខេត្តកណ្តាល គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារទៅទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រពីសប្បុរសជន ដើម្បីប្រគល់ជូនមន្ទីរពេទ្យ​​បង្អែកស្រុកកោះធំ និងមណ្ឌលសុខភាពនានាក្នុងស្រុកកោះធំ នៅមន្ទីរពេទ្យស្រុកកោះធំ ខេត្តកណ្តាល លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បានមានប្រសាសន៍ថារចនាសម្ព័ន្ធអគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកកោះធំ គ្រោងនឹងបើកការដ្ឋានក្នុងខែតុលា ឆ្នាំ២០២១ខាងមុខនេះដោយ សាងសង់នៅលើទីតាំងចាស់ហើយការសាងសង់មានរយៈពេល១២ខែ គ្រោងនឹងបញ្ចប់ការនៅឆ្នាំចុងឆ្នាំ២០២២។

លោក ទេសរដ្ឋមន្ត្រីបានបន្តថាការសាងសង់អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកកោះធំនេះមានគ្រែអ្នកជំងឺ ចំនួន​១៥០ បំពាក់នូវសម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងត្រូវដំឡើងជាមន្ទីរពេទ្យ ដែលមានស្តង់ដារលំដាប់ខ្ពស់ចុងក្រោយបង្អស់ នាពេលអនាគត ដើម្បីផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងសម្រាប់បងប្អូន ប្រ​ជាពលរដ្ឋក្នុងស្រុកកោះធំក្នុងផ្នែកសុខាភិបាល ក្រោមការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថាក្រៅពីនេះការសាងសង់អគារមន្ទីរពេទ្យថ្មីនេះគឺដើម្បីផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមរម្យ គុណភាពល្អ និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក និងតំបន់ដែលនៅជិតស្រុកកោះធំឱ្យទទួលបានទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្លាំងឡើងក្នុងការទទួលសេវាសុខភាពពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម