Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ ១៤ នាក់ លួចឆ្លង ដែន​ត្រូវទាហានថៃ ស្ទាក់ចាប់

បានផុស

នៅ

ពលករខ្មែរចំនួន ១៤ នាក់ ត្រូវបានក្រុមទាហានឈុតពិសេសរបស់ថៃចាប់ខ្លួន ខណ:ដែលពួកគេលួចឆ្លងដែនដោយចំណាយក្នុងម្នាក់ ៦ ពាន់បាត ចូលទៅទឹកដីថៃរកការងារធ្វើដោយខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភ្នំកូនដំរី ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន១៤នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយបាននាំគ្នាដើរកាត់តាមចំការ ស្របពេលដែលកម្លាំងទាហានឈុតពិសេសថៃ សហការជាមួយកម្លាំងតម្រួតព្រំដែន​លេខ១២ កំពុងល្បាតក៏បានស្ទាក់ចាប់ ក្នុងនោះប្រុស៨ និងស្រី៦ នាក់។

ក្រោយការចាប់ខ្លួនពលករខ្មែរបានសារភាពថា ពួកគេមកពីខេត្តបន្ទាយមានជ័យ ដោយបានប្រមូលផ្តុំគ្នានៅក្នុងឃុំល្មៀត ស្រុកថ្មពួក ដោយមានមេខ្យល់នាំផ្លូវនិងត្រូវចំណាយម្នាក់ ៦.០០០ បាត និងត្រូវដើរកាត់ចំការដើម្បីឡើងទៅលើផ្លូវជាតិត្រង់ចំណុច បានណាងង៉ាម ហើយនៅពេលដល់គោលដៅទើបត្រូវចាយលុយ ដែលក្នុងមនិស្សទាំង១៤នាក់ គោលដៅដែលត្រូវទៅធ្វើការគឺ ខេត្តស្រះកែវ ១ នាក់ ខេត្តរ៉ាក់យ៉ង ២ នាក់ ខេត្តឆ:ឈើងសៅ ២ នាក់ និងទីក្រុងបាងកក ចំនួន ៩ នាក់។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ និងបានបញ្ជូនទៅឱ្យតម្រួតព្រំដែនលេខ ៣៨ ដើម្បីប្រគល់ទៅអោយភាគីកម្ពុជាវិញតាមច្រកអូរបីជាន់ ៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម