Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិថៃ ៦ នាក់ ​បម្រុងឆ្លងដែនមកធ្វើការនៅកម្ពុជា

បានផុស

នៅ

ជនជាតិថៃចំនួន ៦ នាក់ ដែលក្នុងនោះមានប្រុសចំនួន ២ នាក់ និងស្រី ៤ នាក់ ត្រូវបានតម្រួតការពារព្រំ ដែន ថៃលេខ១២ ធ្វើការឃាត់ខ្លួននៅក្បែខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេបម្រុងលួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាដើម្បីរកការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុច បានណឺនសុំប៊ូន ក្នុងឃុំតាប្រាក់យ៉ា ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ប្រទេសថៃ បន្ទាប់ពីពួកគេកំពុងធ្វើដំណើរតាមរថយន្ត អុីស៊ុយស៊ុយមួយគ្រឿង ក្នុងពេលដែលប្រទេសមានការរឹតបន្តឹង ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ កាន់​តែមានសភាពធ្ងន់ធ្ងរ ពិសេសគឺមេរោគបម្លែងខ្លួន ដែលតា។

ជនជាតិថៃទាំង ៦ នាក់ បានសារភាពថា ពួកគេត្រូវចំណាយឱ្យអ្នកបើកបរម្នាក់ ៥០០ បាត ក្នុងការនាំឆ្លង​ដែនចូលទៅក្នុងទឹកដីកម្ពុជា តាមច្រករបៀង តែត្រូវចាប់ខ្លួនទៅហើយ។

ពួកគេបានអះអាងថា ការលបឆ្លងដែននេះគឺអាចធ្វើអោយពួកគេសល់កម្រៃច្រើន ដោយចូលទៅធ្វើការនៅក្នុងកាស៊ីណូអនឡាញ នាក្រុងប៉ោយប៉ែត ព្រោះឮអ្នកស្គាល់គ្នាប្រាប់ថា បើទៅដល់ទីនោះក្រុមហ៊ុននឹងជួយគ្រប់យ៉ាងទាំងការហូបចុក និងការស្នាក់នៅ ហើយបានប្រាក់ខែ ២០.០០០ បាត៕

អត្ថបទៈ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម