ព័ត៌មានជាតិ
ឆ្លៀតពេលប្រពន្ធទៅធ្វើការរោងចក្រ ឪពុកចុងរំលោភកូនស្រី បាន២ដង
បុរសល្មោភកាមម្នាក់ ដែលជាឪពុកចុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីត្រូវប្រពន្ធរបស់ខ្លួនដាក់ពាក្យប្តឹងពីបទ រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះដែលជាអនីតិជន។
យោងពាក្យបណ្ដឹងរបស់ឈ្មោះ អ ស ម ភេទស្រី អាយុ២៩ឆ្នាំ រស់នៅ ស្រុកមោងឫស្សីខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ បានមកដាក់ពាក្យបណ្តឹងប្ដឹងលើឈ្មោះវ៉ាង សីហាក់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ស្រុកមោងឫស្សី (ត្រូវជាប្តីចុង) ថាបានចាប់រំលោភលើកូនស្រីរបស់ខ្លួនឈ្មោះ ស ស ល អាយុ១៣ឆ្នាំ រស់នៅក្នុងបន្ទុក នៅស្រុកមោងឫស្សី បានសម្រេចចំនួន០២លើក។
ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យបានសារភាពថា នៅពេលដែលប្រពន្ធរបស់ខ្លួនទៅធ្វើការនៅក្នុងរោងចក្រកាត់ដេរនាទីក្រុងភ្នំពេញ ដោយទុកកូនស្រីឲ្យនៅជាមួយបងធម៌រួចមក ខ្លួនក៏បានលួងលោមឲ្យកូនស្រីមកដេកផ្ទះវិញ ដោយបានល្បួងរំលោភបានសម្រេចចំនួន២លើក នៅលើកទី១ គឺនៅក្នុងខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២យប់ នៅនឹងផ្ទះរបស់ខ្លួននិង លើកទី២ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១យប់ ចំណុចកន្លែងដដែល។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង