រដ្ឋមន្រ្តី៖ ប្រទេស​​ខ្លះសិក្សា​ ៣ ទៅ ៥ ឆ្នាំ ទើប​ព្រមព្រៀង​ផ្តល់​ជំនួយ​សាងសង់​ផ្លូវនៅ​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្រ្តី៖ ប្រទេស​​ខ្លះសិក្សា​ ៣ ទៅ ៥ ឆ្នាំ ទើប​ព្រមព្រៀង​ផ្តល់​ជំនួយ​សាងសង់​ផ្លូវនៅ​កម្ពុជា

បានផុស

នៅ

ឯកឧត្តម​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា កម្ពុជា​ទទួល​​ជំនួយ​ពី​្គ្រប់​ប្រទេសទាំងអស់ មិន​ថា​ប្រទេស​ណាជាពិសេស​​នោះ​ទេ បើ​ផ្តល់​លក្ខខណ្ឌ​ល្អ ​ឆ្លើយតប​ទាន់​ពេល​វេលា។

ប្រទេស​មួយ​ចំនួនផ្តល់​នីតិវិធី​ងាយស្រួល ប្រទេស​ខ្លះ​នីតីវិធី​ស្មុគស្មាញ​ត្រូវ​ការ​សិក្សា​ច្រើន​ឆ្នាំ ខ្លះ​ ៣ ឆ្នាំ រហូត​ដល់ ៥ ឆ្នាំ​ក៏​មាន​។

លោក​រដ្ឋមន្រ្តី​បញ្ជាក់​ថា បើ​ផ្តល់​លក្ខខណ្ឌ​ងាយស្រួល ឆ្លើយតប​ទាន់​ពេល​វេលា ចំណូល​ពី​ការ​កសាង​ផ្លូវ​និង​ស្ពាន នាំ​សេដ្ឋកិច្ច​រីក​ចម្រើន​លឿន។

លោក​រដ្ឋមន្រ្តី​លើកឡើង​ថា ប្រទេស​រីកចម្រើន​ត្រូវ​តែ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ល្អ តែ​បើ​ចាយ​ពេល​សិក្សា​នីតីវិធី​យូរពេក វា​ខាតច្រើនណាស់​ទាំង​​ពេលវេលា និង​ប្រយោជន៍​សេដ្ឋកិច្ចជាតិ​។

“បើ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ ឆ្លង​កាត់​សិក្សា​លក្ខខណ្ឌ​នីតីវិធីរាប់​ឆ្នាំ ខាតពេល​រង់ចាំ​បើកការដ្ឋាន រហូត​ដល់​ដំណើរ​ការ​សាងសង់​រួច ចឹង​ទេវា​ប៉ះពាល់​យ៉ាងធំ​ធេង​ពី​ចំណូល​សេដ្ឋកិច្ច​ពី​ការ​ដឹក​ជញ្ជូន”។

កម្ពុជា​បាន​ទទួល​ជំនួញ​និង​កម្ចី​ពី​ប្រទេស​ជាច្រើន​មាន ចិន ជប៉ុន កូរ៉េ ថៃ វៀតណាម ដែល​បាន​ផ្តល់ជំនួយ និង​កម្ចី​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ដល់​ហេដ្ឋារចនាសម្ពន្ធ​ទូទាំង​ប្រទេស។ កន្លងទៅ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​កម្ចី​ក៏​ដូចជា​ជំនួយ​ដែល​ភ្ជាប់​លក្ខខណ្ឌ​ងាយស្រួល និងកម្ចី​ឆាប់​រហស័ស ហើយចិនជាប្រទេស​នាំមុខ​គេ​លើការ​ផ្តល់​ជំនួយ​ក្នុង​ការ​ស្ថាបន​ា​ផ្លូវ​ថ្នល់​និង​ស្ពាន​រាប់​ពាន់​គីឡូម៉ែត្រនៅ​ប្រទេស​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បានលើក​ពី​ស្តង់ដារ​នៃ​ការ​ស្ថាបនា​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា ខុសៗ​គ្នា​អាស្រ័យ​លើ​ស្ថានភាព​ប្រើប្រាស់ និង​កញ្ចប់​ថវិកា​ដែល​មាន ពីព្រោះ​ថា​បើ​ចាយ​ថវិកា​ច្រើន​លើ​ផ្លូវ​មិន​សូវ​មាន​សកម្មភាព​ប្រើប្រាស់ វា​មិន​សូវ​ចំណេញ ខាត​ថវិកា​ជាតិ​ច្រើន​​។

លោក​រដ្ឋមន្រ្តី​បាន​​លើក​ពី​អាយុ​កាល​ផ្លូវ​ ដែល​កំពុង​ស្ថាបនា​នៅ​ប្រទេស​កម្ពុជា​មាន​ដូចជា ផ្លូវ​ក្រាល​ក្រួស​ក្រហម​ អាយុ​កាល​ប្រើប្រាស់​មួយ​ឆ្នាំ, ផ្លូវ DBST អាយុ​កាល​ពី ៥ ទៅ ៧ ឆ្នាំ, ផ្លូវ AC អាយុ​កាល​ពី ១០ ទៅ ១២ ឆ្នាំ​ និង​ផ្លូវ​បេតុង​អាយុ​កាល​ប្រើប្រាស់​បាន​ ១៥ ឆ្នាំ។ កន្លង​ទៅ​ការ​ដឹក​លើស​ទម្ងន់​បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ពន្ធ​មួយ​ចំនួន​ខូច​មុន​អាយុកាល ដែល​រដ្ឋាភិបាល​ត្រូវ​ការ​ចាយ​​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​ការ​ជួសជុល​ជា​រៀងរាល់​ឆ្នាំ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ក្នុង​រយៈពេល​៥​ថ្ងៃនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អ៊ុត​គំនូសចរាចរ​លើ​ដងផ្លូវ​ចំនួន​៣​ខ្សែ នៅក្នុង​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

គ្រឹះស្ថានសិក្សា​រដ្ឋ​កម្រិត​មធ្យម ជាង​៤០​សាលា​នៅ​ខេត្តសៀមរាប បាន​បើក​ដំណើរការ​សាកល្បង​

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ​ណែនាំ​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ជួយ​មើល​លូ​តាម​ផ្លូវជាតិ​ដែលមាន​សំរាម​កកស្ទះ

ព័ត៌មានជាតិ២ ម៉ោង មុន

នាវាចម្បាំងកងទ័ពជើងទឹកអូស្ត្រាលី ចូលចតកំពង់ផែខេត្តព្រះសីហនុ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកណ្តាល ណែនាំឱ្យសមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន ដល់អ្នកបើកបរដឹកខ្សាច់ និងដី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services