Connect with us

ព័ត៌មានជាតិ

ក្រសួងគ្រោងកំណត់គន្លងផ្លូវ​លឿន មិនអនុញ្ញាតឱ្យរថយន្ត​ដឹកជញ្ជូនបើកបំពាន

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់​ផាកពិន័យទៅ​លើរថយន្ត​ធុន​ធ្ងន់ ដែលបើកបំពានគន្លងផ្លូវលឿនក្នុងពេលធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ច្បាប់បានចែងច្បាស់ណាស់ ថាការធ្វើដំណើរនៅតាមដងផ្លូវត្រូវប្រកាន់ស្ដាំ លើកលែងតែការវ៉ាជែង។

លោកថ្លែងថា “មានរថយន្តដឹកទំងន់ធ្ងន់ៗ ផ្លូវ២គន្លងទៅ ២ គន្លងមក មិននបើកខាងស្ដាំទេ គាត់នៅខាងឆ្វេង ដូច្នេះធ្វើឱ្យអ្នកចង់វ៉ាជែងមិនកើត សុខចិត្តវ៉ាជែងខាងស្ដាំ ដូច្នេះត្រូវតែគោរពច្បាប់ គឺប្រកាន់ស្ដាំ យើងបើក​យឺតត្រូវនៅខាងស្ដាំ ទុកឱ្យគេបើកតាមល្បឿនកំណត់បើកនៅខាងឆ្វេង ជាពិសេសឡានធំត្រូវតែបើកខាងស្ដាំកុំបើកនៅខាងឆ្វេង”។

លោករដ្ឋមន្ត្រីថ្លែងថា ក្រសួងសាធារណការកំពុងតែរៀបចំច្បាប់ធ្វើវិសោធនកម្ម នឹងមានការផាកពិន័យចំ ពោះរថយន្តធុនធ្ងន់ ដែលបើកយឺត ហើយបើកនៅគន្លងខាងឆ្វេង ដើម្បីកុំឱ្យស្ទះ ដោយសារការបើកយឺតៗ នៅខាងឆ្វេង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម