អំពូល​សូឡារាប់ពាន់គ្រឿង នឹង​ បំពាក់​តាមសាលា​រៀន និង​ទីសាធារណៈនៅ​ខេត្តព្រះសីហនុ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

អំពូល​សូឡារាប់ពាន់គ្រឿង នឹង​ បំពាក់​តាមសាលា​រៀន និង​ទីសាធារណៈនៅ​ខេត្តព្រះសីហនុ

Published

on

បរិក្ខារដើរដោយថាមពលពន្លឺព្រះអាទិត្យ(សូឡា) ដែលជាអំណោយរបស់រដ្ឋាភិបាលចិនជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាបានមកដល់កំពង់ផែក្រុងព្រះសីហនុកាលពីថ្ងៃទី ២២ ខែវិច្ឆិកា។ នេះ​បើ​ស្ថានអគ្គរដ្ឋទូតចិន​ប្រចាំប្រទេស​កម្ពុជា។

បរិក្ខារទាំងនេះមានដូចជា អំពូលសូឡាចំនួន២៨០០អំពូល ផ្ទាំងកញ្ចក់សូឡាចំនួន២០០ផ្ទាំង និងម៉ូតូអាគុយចំនួន២០០គ្រឿង។ បរិក្ខារទាំងនេះនឹងត្រូវបានប្រើនិងដំឡើងនៅតាមទីសាធារណៈនៃខេត្តព្រះសីហនុ ដូចជាសាលារៀនជាដើម ក្នុងគោលបំណងជួយកាត់បន្ថយការបំភាយសារធាតុកាបូន បង្កើនការយល់ដឹងជាសាធារណៈស្តីអំពីការការពារបរិស្ថាន និងការកសាងទីក្រុងប្រកបដោយនិរន្តរភាព ស្អាត និងបរិស្ថានបៃតង។

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម